ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍​ តម្កល់​ទោស​លោក​សម​ រង្ស៊ី​ ដដែល​ ករណី​ចោទ​ថា​ Facebook likes សម្តេច​តេជោ​ បាន​មក​ពី​ការ​ទិញ​ ឬ​ ក្លែង​បន្លំ​

ចែករំលែក៖

ភ្នំពេញ៖សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ នេះ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។

លោក សំរិទ្ធ សុផល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ យល់ថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមត្រឹមត្រូវ ហើយប្រសិនបើមេធាវីមិនសុខចិត្តអាចប្តឹងសាទុក្ខទៅតុលាការកំពូលបាន ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសពិន័យជាប្រាក់ចំពោះលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចំនួន១០លានរៀលនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១៥លានរៀល រឿងចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។ តុលាការក៏បានបង្គាប់ឲ្យផ្សព្វផ្សាយសេចក្ដីសម្រេចនេះជាសាធារណៈតាមប្រព័ន្ធទូរគមនាគមន៍ចំនួន៣ថ្ងៃផងដែរ ។

លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ”បរិហារកេរ្តិ៍ជាសាធារណៈ”តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។ លោក សម រង្ស៊ី មិនមែនមានតែសំណុំរឿងនេះមួយទេ ពោលគឺ តុលាការកំពុងដំណើរការក្តីជាច្រើនទៀត ដែលបានចោទប្រកាន់លោកសម រង្ស៊ី ពីបទល្មើសព្រហ្មទណ្ឌ ហើយសុទ្ធសឹងជាបទល្មើសឧក្រិដ្ឋ ៕ ចេស្តា

se (1) se (2)


ចែករំលែក៖