ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្ត​កុងតឺន័រ​ឆ្លង​ផ្លូវ​បណ្ដាលឲ្យរងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូភូហ្សារជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ហើយត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗកាលពីវេលា ១០នឹង៤០នាទីយប់ទី៨ខែ កុម្ភះ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិ៤ មុខបញ្ជាការដ្ឋាននកងទ័ពជើងគោក ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែកើតហេតុបានអោយដឹងថាមុនដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកភូហ្សាពណ៍ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CH – 7245 ជិះតាមបណ្ដោយជាតិ ៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយកគ្រឿងក្បាលពណ៍លឿងស្លាកលេខភ្នំពេញ3C-2883 បើកចេញពីរោងចក្រផ្កាឈូកក្នុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវជាតិ៤ធ្វើអោយម៉ូតូរងគ្រោះបុកចំពាក់កណ្ដាលរថយន្ដពេញទំហឹងបណ្ដាលបុរសជិះម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកបើកបរថយន្តកុងតឺន័រឃើញដូច្នេះភ័យបានរត់បាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះក្លីនិកឯខជនដឹកទៅព្យាបាលក្រោយមកសមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុ រាយការណ៍ទៅជំនាញចរាចរណ៍ខណ្ឌអោយចុះមកវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៏សែនជ័យដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ

image1 image2 image3 image4


ចែករំលែក៖