ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អាយុ៣៦ឆ្នាំកំពុងហូបបាយជុំក្រុមគ្រួសារ ស្រាប់តែអួលបាយស្លាប់ភ្លាមៗដោយនឹកស្មានមិនដល់

ចែករំលែក៖

សៀមរាប៖ បុរសម្នាក់អាយុ៣៦ឆ្នាំ ហូបបាយជុំក្រុមគ្រួសារ ស្រាប់តែអួលបាយស្លាប់ភ្លាមៗនៅហ្នឹងផ្ទះរបស់ខ្លួន ដោយមិននឹកស្មានដល់ ។ ធ្លាប់ឮតែចាស់ៗថា អួលបាយរកទឹក អួលទឹករកចប នេះជារឿងពិតហើយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិរកាកំបុត្រ ឃុំត្រពាំងធំ ស្រុកប្រាសទបាគង ខេត្តសៀមរាប។

បើតាមការអះអាងពីក្រុមគ្រួសារបានរៀបរាប់ប្រាប់ថា ប្តីរបស់កាត់មានឈ្មោះ ភេម ពេជ្រ ហៅ កុក ភេទប្រុសអាយុ៣៦ឆ្នាំ មានជម្ងឺប្រចាំកាយជាយូរឆ្នាំមកហើយមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់ពុំមានទំនាស់អ្វីនោះទេ គ្រាន់តែនាំគ្នា ហូបបាយពេលល្ងាច ធម្មតា ខណៈពេលប្តីរបស់គាត់ កំពុងហូបបាយនៅជុំគ្រួសារ បានមួយសន្ទុះ ស្រាប់តែ អួលបាយប្រកាច់រហូតដល់ស្លាប់តែម្តង។

លោកវរសេនីយ៍ទោ មិន ចន្ថា អធិការស្រុកប្រាសាទបាគង បានប្រាប់ថា គាត់បានស្លាប់នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈកំពុងហូបបាយល្ងាច ជួបជុំគ្រួសាររបស់គាត់ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ក៏បានធ្វើកោសល្យវិច័យ ទៅលើដងខ្លួនសាកសព រួចបានសន្និដ្ឋានថា បុរសម្នាក់នេះពិតជាបានស្លាប់ ដោយសារអួលបាយពិតប្រាកដមែន ពុំមានអំពើឃាតកម្មទេ រួចមកកម្លាំងនគរបាលនៃអធិការស្រុកប្រាសាទបាគង បានប្រគល់សាកសព ជូនទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

abc (1) abc (2)


ចែករំលែក៖