ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបន្តបើកយុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀននៅតំបន់មុខពេទ្យលោកសង្ឃ រយះពេល២ថ្ងៃឃាត់មនុស្ស១៧នាក់បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន ខុសច្បាប់ លើកទី១ រយះពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នេះគឺជាបទបញ្ជារបស់រាជរដ្ឋាភិបាល ដាក់ជូនសមត្ថកិច្ចទូទាំង ២៥ រាជធានី ខេត្ត បង្ក្រាបឲ្យបានដូចភ្លៀងរលឹម ធ្វើយ៉ាងណាតាមរក និងឃាត់ខ្លួនជនល្មើសអោយអស់ ដើម្បីចូលរួមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ។

នៅក្នុងរយះពេលនេះ សង្កេតឃើញកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន មិនថា ពេលយប់ ឬ ពេលថ្ងៃ ឡើយ ចេញពួនស្ទាក់ គ្រប់ច្រកល្ហក កន្លែងស្មុគស្មាញ តាមចាប់ ជនសង្ស័យគ្រឿងញៀនបានជាបន្តបន្ទាប់ ព្រមទាំងដកហូតថ្នាំញៀនច្រើនផងដែរ ។

ដោយឡែកបើយើងក្រឡេកទៅមើលមូលដ្ឋានខណ្ឌសែនសុខឯណោះវិញ សមត្ថកិច្ច ចម្រុះ មានទាំងនគរបាលខណ្ឌ ប៉ុស្តិ៍ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ក៍បានខិតខំប្រឹងប្រែងសកម្មភាពរបស់ខ្លួន បន្តចុះបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ធ្វើយ៉ាងណាបោសសំអាត បទល្មើសគ្រឿងញៀននេះឲ្យលុបបំបាត់ទាំងស្រុង ។

ជាស្តែងរយះពេល ២ថ្ងៃ គឺនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី១០នេះដែរ សមត្ថកិច្ចចម្រុះរបស់អាជ្ញាធរ ខណ្ឌសែនសុខ ដឹកនាំដោយលោក ហោ វាសនា និងលោក សក់ ច័ន្ទកញ្ញារិទ្ធ និងលោក សាំង សុភ័ក្រវិចិត្ត អភិបាលរងខណ្ឌសែនសុខ
សហការជាមួយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ កម្លាំងអាវុធមូលដ្ឋានខណ្ឌ ដោយមានការបញ្ជាពីលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បន្តចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសគ្រឿងញៀន នៅតំបន់មុខមន្ទីរពេទ្យលោកសង្ឃ ( ហៅ )មន្ទីរ ពេទ្យព្រះកុសុមៈ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ធផលឃាត់ មនុស្រ ចំនួន ១៧នាក់បន្ថែមទៀត ដកហូតថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព និងជាពិសេស ដើម្បីអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរយះពេល ១ខែ គឺខែកុម្ភៈ ឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាឲ្យបទល្មើសគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូកនេះ លុបបំបាត់អស់ទាំងស្រុង ហេតុដូច្នេះហើយ អាជ្ញាធរខណ្ឌសែនសុខ ដែលដឹកនាំដោយលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ តែងតែណែនាំទៅដល់កងកម្លាំងទាំងអស់ក្នុងខណ្ឌ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ។

ជាក់ស្តែងរយះពេល២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សមត្ថកិច្ចចម្រុះ ឃាត់បានជនសង្ស័យ ចំនួន ១៧នាក់បន្ថែមទៀត ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធមួយចំនួននិងនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ឲ្យដឹងថា ជាគ្នាមួយនេះផងដែរអាជ្ញាធរខណ្ឌសែនសុខ ក៍បានដាក់អសានវាទរយះពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី៩ រហូតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីឲ្យម្ចាស់ស្ម័គ្រចិត្តរុះរើ ផ្ទះ និងបន្ទប់ជួល ចំនួន ៥៣ ដោយខ្លួនឯង ដែលកន្លងមកផ្ទះ និងបន្ទប់ជួល ចំនួន ៥៣ នេះ គឺជាកន្លែងប្រព្រឹត្តបទល្មើសផ្សេងៗ ជាពិសេស គឺបទល្មើសគ្រឿងញៀនតែម្តង ហេតុដូច្នេះហើយ គឺអាជ្ញាធរតម្រូវឲ្យម្ចាស់យល់ព្រមរុះរើ ដោយខ្លួនឯង ផ្ទុយទៅវិញបើម្ចាស់ផ្ទះ ឬ បន្ទប់ ទាំង ៥៣នេះ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ អាជ្ញាធរខណ្ឌសែនសុខ នឹងបង្កើតគណៈកម្មាការចម្រុះ ចុះរុះរើ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមិនគិតពីការ បាត់បង់ ខូចខាត ទ្រព្យសម្បត្តិរបស់ម្ចាស់បន្ទប់នោះឡើយ៕ តុង សីហា

re tt ds w t h u a


ចែករំលែក៖