ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់រថយន្តនៅខេត្តបន្ទាយមានជ័យស្លាប់យ៉ាងតិច៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច៣នាក់បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តឆ្លាមពណ៌ស ធ្វើដំណើរពីបន្ទាយមានជ័យ ទៅកាន់ស្រុកកំរៀង លុះមកដល់ចំណុចកើតហេតុក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ វេលាម៉ោង១៦និង១៥នាទី មិនដឹងយ៉ាងម៉េចស្រាប់តែក្រឡាប់តែម្តង ។

ស្រ្តី២នាក់ និងបុរសម្នាក់ សរុប៣នាក់ស្លាប់នៅកន្លែងកើតហេតុ។ រីឯបុរសម្នាក់ទៀត បញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ៕ វណ្ណា

1 dd ds ee ddgt


ចែករំលែក៖