ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីបង្ក្រាបគ្រឿងញៀនពីរទីតាំងឃាត់ជនសង្ស័យ១៥នាក់ដកហូតថ្នាំញៀន១១កញ្ចប់

ចែករំលែក៖

ភ្នំពេញ: កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទាំង៦ បានធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនចំនួន២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចអង់តែងទួលគោក ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់បានជនសង្ស័យប្រុសស្រី១៥នាក់ និងថ្នាំញៀនមួយចំនួន។

លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺដោយមានបទបញ្ជាផ្ទាល់លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ បានដាក់បញ្ជាឲ្យកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាផ្នែកបង្ក្រាបគ្រឿងញៀន ឲ្យចុះធ្វើការស្រាវជ្រាវ និងទប់ស្កាត់នៅបទល្មើសដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងករណីជួញដូរ និងចែកចាយគ្រឿងញៀនឲ្យខានតែបាន។

ក្រោយពីបានទទួលបទបញ្ជានេះរួចមក លោក បានដឹកនាំកម្លាំងសមត្ថកិច្ច ក៏ដូចជាកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទាំង ៦ ធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនចំនួន ២កន្លែង ដោយទីតាំងទី១ ស្ថិតនៅសំណង់អនាធិបតេយ្យ ផ្លូវជួរមាត់ទន្លេ ក្រុម២០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ដកហូតថ្នាំញៀន ១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ចំណែកទីតាំងទី២ ស្ថិតនៅចំណុច ទួលលោកតាសកិ្ត៥ ក្បែរអង់តែនទួលគោក ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដកហូតថ្នាំញៀនចំនួន១០កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង៩កញ្ចប់តូច។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថារីឯ សម្ភារ:ដែលដកហូតបានទាំងពីរទីតាំងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់, ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿនញៀនមួយចំនួន, កាំបិតចុងស្រួចចំនួន ១ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួនត្រូវរឹបអូសហើយត្រូវបានបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ១៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕ អរុណរះ

ញៀឬស្សីកែវ


ចែករំលែក៖