ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់បន្ទាប់ពីលួចខោអាវអាជីវករក្នុងផ្សារ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីមានទាំងផ្ទៃពោះ ម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចដើម្បីអប់រំបន្ទាប់ពី ដើរបន្លំលួចខោអាវ របស់របរ តាមកន្លែងលក់ដូរ ចំនួន ៧ខោ របស់អាជីវករលក់ខោអាវ ក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយដោយសារ ក្តីមេត្តាធម៌ចំពោះចោរស្រី វ័យក្មេង គ្រាន់តែអប់រំ ហើយឲ្យវិលទៅវិញ ។

ស្ត្រីមានទាំងផ្ទៃពោះហើយដើរលួចខោអាវគេខាងលើឈ្មោះ សុខ ស្រីចិន អាយុ២១ឆ្នាំ មុខរបស្នាក់នៅមិនពិតប្រាកដ ។ ចំណែកម្ចាស់ខោអាវឈ្មោះតូច សីឃីម ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅកន្លែងកើតហេតុ។
តាមអាជីវករលក់ដូនៅទីនោះបានអោយដឹងថា ពួកគាត់តែងតែបាត់ខោអាវជាញឹកញាប់ដោយឧស្សាហ៍ឃើញស្ត្រីមានផ្ទៃពោះខាងលើដើរឆ្លងកាត់ជារឿយៗ។

លុះដល់ថ្ងៃកើតហេតុ គេសង្កេតឃើញនារីខាងលើមកលួចយកខោអាវចំនួន៧ខោ ហើយទៅបាត់មួយសន្ទុះក្រោយមកក៏យកខោមកលក់អោយម្ចាស់វិញដោយស្គាល់ទើបឃាត់សួរនាំតែបែរជាស្ត្រីម្នាក់នោះ ព្យាយាមគេចខ្លួន
តែត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់យកទៅស្នាក់ការភូមិអប់រំ។

តាមការៀបរាប់ពីស្ត្រីសង្ស័យវិញ បានប្រាប់ថា រួបគាត់មាន កូនមុនកើតមកហើយស្លាប់ទៅវិញ រហូតមកដល់ពេលនេះ កូនក្នុងផ្ទៃមានចំនួន៧ខែមកហើយដោយប្តីបានរត់គេចខ្លួនបាត់ ទុកអោយគាត់រស់នៅទាំងវេទនា
ទើបសម្រេចចិត្តធ្វើបែបនេះដើម្បីលក់ទិញបាយហូបតែប៉ុណ្ណោះ។

ដោយមានចិត្តសណ្តោសប្រណីពីម្ចាស់ខោអាវទើបដោះលែងអោយទៅវិញ៕ សុខាសែនជ័យ

ហ ត


ចែករំលែក៖