ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបត់មិនប្រយ័ត្នជ្រុលបុកម៉ូតូ២គ្រឿងរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏ មានមនុស្សប្រុសចំនួន៣នាក់បាន រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈធ្វើដំណើរស្របជាមួយរថយន្តកុងតឺរន័រ ហើយរថយន្តបត់មិនប្រយ័ត្ន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ កែងនឹងផ្លូវលេខ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ជាប់ព្រំប្រទល់ និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេល កើតហេតុគេបានឃើញម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រឹម ស៊េរីឆ្នាំ២០០៨ ដោយមួយគ្រឿង ពណ៌
ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1Z 7371 បើកបរដោយបុរសម្នាក់និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រឹម ដូចគ្នា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1 B 1736 បើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀត រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើង ទៅត្បូង ខណៈមកដល់ចំណុច កើតហេតុ ក៏មានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត សុកន កម្ពុជា វៀតណាម ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 3616 បានបើកជែងទៅមុខម៉ូូតូហើយសីុញ៉ូបត់ភ្លាមៗតែម្តង ធ្វើអោយម៉ូតូចាប់ហ្វ្រាំងមិនទាន់បុកចំក្បាលចំហៀងនៃរថយន្តបណ្តាលអ្នកជិះម៉ូតូរងបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាត។
ក្រោយពេលកើតហេតុតៃកុងរថយន្តបានចុះហើយគេចខ្លួនបាត់ ។

ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្ត និងម៉ូតូត្រូវបាន សមត្ថកិច្ចវាស់វែងយកទៅអធិការដ្ឋា នគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ

1 2 4


ចែករំលែក៖