ប៉ោយប៉ែតៈ មនុស្សប្រុស ស្រីពីរនាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ រវាងរថយន្ត នឹងម៉ូតូបុកគ្នាកាលពីវេលាម៉ោង ១០និង៥០នាទីយប់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ លើបណ្តោយផ្លូវលំក្រាលបេតុង ត្រង់ចំណុចផ្លូវបំបែកជាបួន កែងស្តង់ជ្រូក ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ដោយ រថយន្តម៉ាក Pickup ford ranger បុក ម៉ូតូមួយគ្រឿងហើយម៉ូតូខ្ទាតទៅបុកម៉ូតូនិងម៉ូតូកង់បីចតចោលថែមទៀទ ។
សមត្ថកិច្ចផ្នែកសណ្ដាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែតប្រាប់ថា មុនដំបូង មានរថយន្ត1គ្រឿង ម៉ាក Pickup ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0808 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ
បើកបរគោលដៅពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរ ដល់ផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូ1គ្រឿង ម៉ាកហុងដា ឌ្រីម សេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-2410 បើកបរដោយឈ្មោះ ស្រី នី ភេទស្រី អាយុ18ឆ្នាំ មុខរបរកម្មករ ហើយមានដឹកមនុស្ស2នាក់ ឈ្មោះ ន រាណ៍ ភេទស្រី អាយុ17ឆ្នាំ មុខរបរ កម្មករ និងឈ្មោះ សំបូរ ហៅ ពៅ ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មករ អ្នកទាំងបីរស់នៅ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរគោលដៅពីទិសខាងជើងទៅទិសខាងត្បូង លុះបើកមក ដល់ផ្លូវបំបែកជាបួន ក៏ត្រូវរថយន្តខាងលើបុក បណ្តាលអោយគ្រោះថ្នាក់តែម្តង ចំណែកម៉ូតូបានខ្ទាតទៅបុកនិងម៉ូតូ01គ្រឿងចតចោល ម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-6206 និងម៉ូតូកង់បីចតចោល ម៉ាកហុងដាសេ100 ពណ៏ក្រហម ពុំមានស្លាកលេខ ។
គ្រោះថ្នាក់បណ្តាលអោយ ស្លាប់១នាក់ និងរបួស២នាក់
ឈ្មោះ ស្រី នី ភេទស្រី ស្លាប់នៅនឹងកន្លែងកើតហេតុ ឈ្មោះ ន រាណ៌ ភេទស្រី រងរបួសធ្ងន់ ឈ្មោះ សំបូរ ហៅ ពៅ ភេទប្រុស រងរបួសធ្ងន់ ។
ជនរងគ្រោះត្រូវបានរថយន្តអង្គការកាម៉ាដឹកយកទៅពេទ្យបង្អែកដីថ្មី ដោយសភាពជំងឺធ្ងន់ ជនរងគ្រោះ ឈ្មោះ សំបូរ ហៅពៅ បាន ស្លាប់នៅមន្ទីរពេទ្យ វេលាម៉ោង ២និង04យប់ថ្ងៃកើតហេតុ។
ក្រោយពីសាកសួរធ្វើកំណត់ហេតុយានយន្តទាំងអស់ យកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីរក្សាទុកដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា