ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមន្ត្រីឧទ្យានុរក្សឃាត់ខ្លួនជនល្មើសកាប់ឈើក្នុងព្រៃឡង់ម្នាក់រួមទាំងវត្ថុតាងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ធំៈ ព្រៃឡង់ត្រូវបានការពារយ៉ាងតឹងរ៉ឹងពីការុករានកាប់ព្រៃដោយខុសច្បាប់ ពីសំណាក់មន្ទីរបរិស្ថាន ខេត្តកំពង់ធំ ដែលដឹកនាំដោយ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានចាត់វិធានការក្តៅ ក្នុងការអនុវត្តច្បាប់ក្រោមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យព្រៃឈើ នៅក្នុងព្រៃឡង់មានការ ចយចុះគួរអោយកត់សម្គាល់ពីការដឹកជញ្ជូនឈើដោយខុសច្បាប់។

ជាក់ស្តែងបុរសម្នាក់ ត្រូវបានឃាត់ខ្លួនពីបទ បំផ្លាញព្រៃឡង់ត្រូវបានកំលាំងសមត្ថកិច្ចឧទ្យានុរក្សក្រុមចល័តអន្តរាគមន៏ធ្វើការបង្ក្រាបបានកំពុងធ្វើ សកម្មភាពលួចអារឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់ រួមទាំងវត្ថុតាង មានរណាយន្តមួយគ្រឿង និងផ្លែរណាមួយបន្ទះ ពេលដែលកំពុងតែធ្វើសកម្មភាពលួចចូលកាត់ដើមឈើមួយដ៏ធំដែលមានមុខកាត់០,៩០ម៉ែត្រ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នៅចំណុចអូរក្បាលរាំ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាត ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាអ្នកស៊ីឈ្មួលអារឈើឲ្យលោក ថៅកែ ឈ្មោះ ភា រៀ រស់នៅភូមិ ឃុំជាមួយគ្នា ហើយក៏ជាអ្នកប្រគល់រណារយន្ត១គ្រឿង និងប្រេងសាំង១កាន ទៅកម្មករ ២នាក់ចូលទៅអារឈើ ទោះជាព្រៃឡង់មានទំហំធំក៏ដោយ ក្នុងតួនាទីភារកិច្ច ត្រូវតែគោរពឲ្យបាននូវ ការអនុវត្តច្បាប់ ទប់ស្កាត់ បង្រ្កាបឲ្យបានតាមលទ្ធភាពជាក់ស្តែង តែការបង្រ្កាបមានបញ្ហាប្រឈម ដូចជាសមត្ថកិច្ចមានគ្នាតិច ជនសង្ស័យបានប្តូររូបភាពពីការធ្វើសកម្មភាពលួចចូលអារឈើពេលថ្ងៃ មកធ្វើនៅពេលយប់វិញ ជនល្មើសមានវិទ្យុទាក់ទង រង់ចាំមើលផ្លូវ ព្រមទាំងមានអាវុធកែឆ្នៃដាក់តាមខ្លួនទៀតផង អាចនឹងប្រឈមគ្រោះថ្នាក់បានយ៉ាងងាយ ដូចជាករណីនេះជាដើមទំរាំតែចាប់បានកម្លាំងសមត្ថកិច្ចត្រូវលូនក្នុងព្រៃពេលយប់ងងឹតពីចំងាយទំរាំចូលទៅចាប់បានជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖