ភ្នំពេញ ៖ ជនសង្សយ័ម្នាក់បានឡើងលើដំបូលផ្ទះរួចគាស់ក្បឿងរួចជាន់លើពិដានផុងធ្លាក់មកក្រោម ត្រូវបានម្ចាស់ផ្ទះក្របួចជាប់ ហើយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ក៏ស្វាគមន៍ឡើងចាស់ដៃរួចរាយការណ៍ដល់សមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ុស្ដិ៍ដង្កោបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ជួប ថាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ ទីលំនៅកន្លែងកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះយឹម យេន អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាបប្រាប់ឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើនោះគឺ នៅយប់កើតហេតុ រូបគាត់កំពុងសម្រាកជាក្នុងផ្ទះកើតហេតុ ហើយក៏ស្រាប់តែឈឺសម្លែងប្រ៉ាវៗ ខណៈនោះកូនរបស់គាត់ ក៏ក្រោកបើកភ្លើងមើលឃើញធ្លាក់ក្បឿងពេញក្នុងផ្ទះ រួចមកគាត់ក៏បានឡើងលើផ្ទះឃើញជនសង្ស័យកំពុងសម្ងំពូនលើផ្ទះ ក៏ឃាត់ខ្លួនជនសង្ស័យនាំចេញមកក្រៅផ្ទះ រួចមានប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ។
បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ