ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យគាស់ផ្ទះយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមាជ័យ ឃាត់ខ្លួនក្រោយគាស់ផ្ទះបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យគាស់ផ្ទះយ៉ាង សកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍ស្ទឹងមានជ័យឃាត់ខ្លួនក្រោយគាស់ផ្ទះបានសម្រេចបានបន្ដិច ។

ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ម៉ុម សុខខេង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកាត់ ដេរសម្លៀកបំពាក់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតគាត់បានចាក់សោទ្វារបន្ទប់ រួចទៅធ្វើការនៅសង្កាត់ទំនប់ទឹកដូចសព្វដង។ លុះមកដល់យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោងប្រមាណជា១១និង២០ នាទីស្រាប់តែមានជនសង្ស័យបានធ្វើសកម្ម ភាពគាស់សោទ្វារបន្ទប់ ហើយបានលួច យកសម្ភារមួយចំនួនដូចជា ទូរស័ព្ទដៃម៉ាក សាំសុងមួយគ្រឿង ឆ្នាំងសាកមួយគ្រឿង និងស្ពីកឃ័រ (ឧបករណ៍សម្រាប់បំពង សំឡេង)មួយ ។

ក្រោយពេលកើតហេតុគាត់បានមក ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យឲ្យជួយធ្វើអន្ដរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួល ពាក្យបណ្ដឹងភ្លាមលោក ឯម ភារី នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យបានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ។

ក្រោយពេលសាកសួររួចមកជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើ ដូចការចោទប្រកាន់ប្រាកដមែន ។

សមត្ថកិច្ចបានបន្ដថា ជនសង្ស័យនេះ ឈ្មោះ សៅ សុនិមិត មុខរបរមិនពិតប្រាកដ ហើយជនស្ស័យនេះជាមុខសញ្ញាចោរកម្ម។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និង កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ ការតាមនិតិវិធីបន្ដ៕ ភារ៉ាដង្កោ

IMG_7538 IMG_7542 IMG_7543


ចែករំលែក៖