ប៉ោយប៉ែតៈ បន្ទាប់ពីព្រឹត្តិការ មួយកក្រើក ដែលក្រុម (D.S.I) សមត្ថកិច្ចថៃធ្វើសកម្មភាពគាស់តួប ចាប់ខោ អាវរំលោភកម្មសិទិ្ធរបស់ក្រុមអាជីវករខ្មែរយើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ២០១៧ ក្នុងផ្សាររោងក្លឿប្រទេសថៃ កន្លងទៅថ្មី កាលពីព្រឹកថ្ងែទី២២ ខែកុម្ភៈ ២០១៧ លោកអភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទបានចូលជួបលោក សាវ វ៉ានិត (สวนิต สุริยกุล ณ อยุธยา) អភិបាលស្រុកអារ័ញ្ញ និងអធិការស្រុកអារ័ញ ខេត្តស្រះកែវ នៅសាលាស្រុកអារ័ញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដើម្បីរកដំណោះស្រាយជូនបងប្អូនអាជីវករខ្មែរដែលលក់ដូរនៅផ្សារឡុងក្លឿ(ថៃ)ឈមនឹង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ក្នុងនោះលោកអភិបាលក្រុង ង៉ោ ម៉េងជ្រួន បានស្នើសុំភាគីថៃ ចំនួន៥ចំណុច រួមមាន៖ 1-គួរអនុញ្ញាតឲ្យអាជីវករបន្តការ លក់ដូរក្រោមរូបភាពលាក់លៀម ក្នុងនាមប្រជាពលរដ្ឋដែលលក់ជាប់ព្រំដែន /2-គួរទុករយះពេលឲ្យ បងប្អូនអាជីវករលក់ដូរឲ្យអស់ទំនិញដែលនៅក្នុងតូប /3- ករណីសំណើ1-2 មិនឯកភាពគួរអនុញ្ញាតឲ្យអាជីវករដឹកទំនិញត្រឡប់ទៅកម្ពុជាវិញដោយពុំអស់ថ្លៃពន្ធ /4-គួរបង្កើតផ្សាររោងក្លឿជាតំបន់Zone free /5-សូមកុំប្រើអំពើហឹង្សាលើប្រជាពលរដ្ឋកម្ពជា/6- គួរបង្ករលក្ខណៈងាយស្រួលដល់សមត្ថកិច្ចនិងអាជ្ញាធរក្រុងនៅពេលចូលមកជួបប្រជាពលរដ្ឋរបស់ខ្លួននៅផ្សារឡុងក្លឿ និងជូនដំណឹងគ្នាមុន នៅពេលអនុវត្តវិធានការណ៍អ្វីមួយពាក់ព័ន្ធនិងប្រជាពលរដ្ឋខ្មែរ ។
នៅក្នុងសំណើទាំង៦ចំណុចដែលលោកអភិបាលក្រុងប៉ោយប៉ែតបានស្នើរសុំទៅលោកសាវ វ៉ានិត (สวนิต สุริยกุล ณ อยุธยา) អភិបាលស្រុកអារ័ញ្ញនោះភាគីថៃបានទទួលយកនឹងធ្វើបាយការណ៍ស្នើសុំគោលការសម្រេចពីថ្នាក់ដឹកនាំ របស់ភាគ្គីថៃ ចំពោះលទ្ធិផលយ៉ាងណានោះខាងភាគ្កីកម្ពុជាទទួលបានមកវិញនៅពេលក្រោយ។
សួមបញ្ជាក់ថា កន្លងមក អាជ្ងាធរកម្ពុជានៅជាប់ព្រំដែននិងអាជ្ងាធរថៃបានជំនួបគ្នាជាញឹកជាប់ផងដែរករណី ក្រុម(D.S.I) សមត្ថកិច្ចថៃ បញ្ហាចាប់ខោ អាវរំលោភកម្មសិទ្ធ(ខោ អាវថ្មី) របស់អាជីវករខ្មែរយើងដែលចូលទៅលក់ក្នុងផ្សាររោងក្លឿ(ថៃ)នោះនៅតែមានការចាប់និងកាត់សោរតូបរឹបអូសទ្រព្យសម្បត្តរបស់អាជីវករ រួមទាំងចាប់កម្មករខ្មែរយើងដដែលនេះបើយោងតាមមន្ត្រីរកម្ពុជាយើងបានប្រាប់។
បើតាមសេចក្ដីជូនព័ត៌មានពីអាជ្ញាធរថៃកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅព្រឹកស្អែកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមសមត្ថកិច្ចថៃ នឹងបង្ក្រាបជាលក្ខណទ្រង់ ទ្រាយធំចំពោះអ៊ីវ៉ាន់ដែលល្មើសច្បាប់(អ៊ីវ៉ាន់រំលោភកម្មសិទ្ធបញ្ញា) ដូច្នេះសូមបងប្អូនអាជីវករខ្មែរមេត្តប្រុងប្រយត្ន័ខ្ពស់ ៕ វណ្ណា