ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរ២នាក់ ធ្លាក់ពីលើអគារកម្ពស់៣៩ជាន់ស្លាប់ មើលសពសឹងមិនយល់

ចែករំលែក៖

ប្រទែសថៃ ៖ ពលករខ្មែរចំនួនពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតស្ទើរតែមើលសព សឹងមិនយល់ ខណៈដែលពួកគេទាំងពីរនាក់កំពុងធ្វើការផ្នែកជាងឈើនៅជាន់ទី៣៩ នៃអគារកសាងនៅក្នុងប្រទេសថៃ ហើយសង្ស័យថាបានភ្លាត់ជើងធ្លាក់មកដីទាំងពីរនាក់ព្រមគ្នាតែម្តងកាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៧ ។

យោងតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ថៃ បានអោយដឹងថា មានករណីមនុស្សធ្លាក់ពីលើអាគារជាន់ទី៣៩ នៃទីតាំងខនដូ មីនៀម មួយកន្លែង ក្នុងស្រុកបាងយ៉ៃ ខេត្តណុនថៈ បុរី ប្រទេសថៃ ដែលសពជនរងគ្រោះទាំងពីរនាក់សឹងតែមើលមិនយល់ដោយសារតែសាច់ និងឆ្អឹង មានការបាក់បែកខ្ទេចខ្ទី នៅក្នុងខោ អាវខៅប៊យ ។

តាមការអះអាងពីអ្នកម៉ៅការសាងសង់អាគារខនដូរនេះ បាននិយាយថា នៅមុនពេលកើតហេតុគែជនរងគ្រោះទាំងពីរ ដែលមាននាទីជាជាងឈើ បានឡើងទៅធ្វើការនៅជាន់ទី៣៩ ដើម្បីតុបតែងផ្ទៃក្នុងដែលធ្វើឡើងអំពីឈើ ប៉ុន្តែគេមិនបានដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ដែលធ្វើអោយពួកគេទាំងពីរនាក់ ធ្លាក់មកដល់ដីនៅជាន់ខាងក្រោមបែបនេះ ។

ពួកគេទាំងពីនាក់ គឺជាពលករមកពីប្រទេសកម្ពុជា ដែលមានឈ្មោះ ភឿន ស៊ិន និងឈ្មោះ មូល កុសល ភេទប្រុស និងមានអាយុ២២ឆ្នាំ ដូចគ្នា ដោយពួកគេបានមកធ្វើការក្នុងនាទីជាជាងឈើ នៅក្នុងទីតាំងនេះយូរមកហើយ ។

ក្រោយពេលកើតហេតុ កំលាំងតម្រួតបានចុះទៅពិនិត្យលើទីតាំងកើតហេតុ ដើម្បីរកមូលហេតុនៃការធ្លាក់របស់ពលករកម្ពុជាទាំងពីររូបនេះ ដោយបច្ចុប្បន្នសពពលករទាំងពីរនាក់ ត្រូវបានរៀបចំចាត់ចែងតាមផ្លូវច្បាប់ ដើម្បីធ្វើការបញ្ជូនមកកាន់ស្រុកកំណើតរបស់គេវិញ ៕ វណ្ណា

IMG_3780 IMG_3775 IMG_3776 IMG_3777 IMG_3778 IMG_3779


ចែករំលែក៖