ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ លោកអភិបាលរងស្រុកសន្ទុក រកឃើញគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ សហការជាមួយនគរបាលស្រុកសន្ទុក ចុះបង្ក្រាបទីតាំងហាងខារ៉ាអូខេ របស់លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក ដែលបានផ្តល់ទីតាំងចែកចាយគ្រឿងញៀន ព្រមទាំងឃាត់ខ្លួននារីខារ៉ាអូខេ៩នាក់ និងមេការប្រុស២នាក់ បញ្ជូនទៅសួរនាំនៅអធិការដ្ឋានស្រុកសន្ទុកកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០៧ ។

លោកវរសេនីយទោ ងួន ហៀង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងខារ៉ាអូខេរបស់លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុកនេះ សមត្ថកិច្ចបានទទួលបទបញ្ជាពីលោក អ៊ិតសុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ ចុះឆែកឆេរ រកឃើញថ្នាំ១កញ្ចប់ធំ តម្លៃ៤០ម៉ឺនរៀល នៅនិងស្រីបំរើខារ៉ាអូខេឈ្មោះស្រី ល័ក្ខ រួចហើយឈានទៅឆែកឆេរ នៅក្នុងទីតាំងខារ៉ាអូខេ ព្រមទាំងឃាត់ខ្លួននារីបម្រើការចំនួន៩នាក់ និងមេការប្រុស២នាក់ ។ ចំណែកនារី៨នាក់ យកទៅធ្វើតេស្តិ៍ទឹកនោម នៅអធិការស្រុកសន្ទុកពុំមានសារជាតិញៀនទេ ចំណែកមេការ២នាក់ និងស្ត្រីជួញដូរម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានការប្រើអំពើហិង្សាទៅលើភ្ញៀវ គួបផ្សំការចែកចាយគ្រឿងញៀននៅក្នុងទីតាំងខារ៉ាអូខេ ឈ្មោះហាង (សុបិន្ដល្អ)(១៦៨)លោកបានបញ្ជាអោយសមត្ថកិច្ចចុះប្រតិបត្តិការចុះឃាត់ខ្លួន តែម្ដង តែម្ចាស់ហាងទាំង២នាក់ប្តីប្រពន្ធបានគេចខ្លួនបាត់ស្រមោល លោកក៏បានអោយ សមត្ថកិច្ចបិទហាងខារ៉ាខេ បណ្ដោះអាសន្ន ៕ ប៊ុន រិទ្ធី

34 (9) 34 34 (1) 34 (2) 34 (3) 34 (5) 34 (6) 34 (8)


ចែករំលែក៖