ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ឋនាការបង្រ្កាបគ្រឿងញៀនឃាត់បុរសម្នាក់ស្តីពីករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ចំណុច ផ្លូវជាតិលេខ២ ក្រុមទី២៦ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីនេះ កម្លាំងល្បាតនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ ញ៉េប សារ៉ាវុន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ដើមមៀន សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ។
ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាង៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) សរុបចំនួន ០២កញ្ចប់ថង់(កញ្ចប់តូច០១ និងកញ្ចប់ធំ ០១) ,លុយខ្មែរចំនួន១១៥០០០រៀល។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ៕ តាឡឹម

FB_IMG_1488097175122

FB_IMG_1488097158100


ចែករំលែក៖