នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សេត វិមានរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Yang Jiechi ដើម្បីបកស្រាយពី សកម្មភាពរបស់ចិននៅសមុទ្រចិនភាគខាង ត្បូងក្រោយពេលមានការប្រឈមមុខតានតឹងដាក់គ្នារវាងអាមេរិកនឹងចិនជុំវិញបញ្ហាខាងលើ។
សារព័ត៌មាន South china morning post របស់ហុងកុងកាលពីថ្ងៃទី២៦ ខែកុម្ភៈ បានផ្សាយថា មន្ត្រីការបរទេសជាន់ខ្ពស់ របស់ចិនលោក Yang Jiechi បានចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់អាមេរិកគឺចាប់ផ្តើមនៅថ្ងៃទី២៧ ខែកុម្ភៈ នេះ។
សារព័ត៌មានស៊ីនហួបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា លោក Yang Jiechi ទៅកាន់អាមេរិក តាមដោយមានការអញ្ជើញពីរដ្ឋាភិបាលអាមេរិកដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ដែលប្រទេសទាំងពីរបានចាប់អារម្មណ៍។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេ រិកធ្វើឡើងក្រោយរយៈពេលជាងពីរសប្តាហ៍ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជីងពីង ជាលើក ដំបូងចាប់តាំងពីឡើងកាន់តំណែងដឹកនាំសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការ សន្យាគោរពច្បាប់ចិនតែមួយតាមសំណើ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង។
នៅក្នុងតំណើរទស្សនកិច្ចទៅកាន់អាមេ រិករបស់លោក Yang Jiechi ធ្វើឡើងក្នុង ឱកាសខួប៤៥ឆ្នាំថ្ងៃដែលប្រទេសទាំងពីរបំបែកភាពជាប់គាំងនយោបាយទំនាក់ទំនង ដោយប្រធានាធិបតីអាមេរិកលោក Richard Nixon ទៅកាន់ចិននៅឆ្នាំ១៩៧២ បង្កើតទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ។
នៅក្នុងសេចក្តីប្រកាសរួមកាលពីខែ កុម្ភៈឆ្នាំ១៩៧២ អាមេរិកបានទទួលស្គាល់ គោលនយោបាយចិនតែមួយ ហើយអាមេ រិកបានដកទាហានចេញពីកោះតៃវ៉ាន់។
ក្រុមអ្នកវិភាគជឿជាក់ថា ដំណើរទស្សន កិច្ចនេះគឺដើម្បីជាការបើកផ្លូវសម្រាប់ជំនួបជាផ្លូវការរវាងមេដឹកនាំប្រទេសទាំងពីរនៅមុនពីកិច្ចប្រជុំ G20 នៅប្រទេសអាល្លឺម៉ង់នាខែកក្កដាខាងមុខ។ ប៉ុន្តែគេមិនទាន់ដឹង ថា ចិនអាចចូលរួមនៅក្នុងកិច្ចប្រជុំនោះឬយ៉ាងណាទេ ដោយសារតែចិនមានការ សង្ស័យពីប្រសិទ្ធភាពនៃកិច្ចប្រជុំទាំងនោះ។
សារព័ត៌មាន Sankei របស់ជប៉ុននៅ ថ្ងៃទី២៧ ខែកុម្ភៈ នេះបានផ្សាយថា នៅក្នុង ដំណើរទស្សនកិច្ចទៅកាន់អាមេរិករបស់លោក Yang Jiechi នាពេលនេះគឺដើម្បីជាការរៀបចំជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ នឹងលោក ស៊ី ជីងពីង។ នៅក្នុងដំណើរ ទៅកាន់អាមេរិកនាពេលនេះលោក Yang Jiechi ត្រូវប្រឈមមុខនឹងបញ្ហាធំៗចំនួន៣គឺ៖
ទី១-បញ្ហាកូរ៉េខាងជើង
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាង លោក Yang Jiechi នឹងសមភាគីអាមេ រិកលោក Rex Tillerson កាលពីថ្ងៃទី២១ ខែកុម្ភៈ បានព្រមព្រៀងគ្នាលើបញ្ហាមួយ ចំនួន ប៉ុន្តេនៅមានចំណុចជាច្រើនទៀត ដែលអាមេរិកទាមទារឲ្យចិនដាក់គំនាបលើទីក្រុងព្យុងយ៉ាង។
ទី២-គឺចិននៅតែបន្តសកម្មភាពពង្រីកទីតាំងយោធានៅសមុទ្រចិនភាគខាងត្បូង។
សកម្មភាពរបស់លោក ដូណាល់ ត្រាំ លើបញ្ហាវិវាទសមុទ្រចិនភាគខាងត្បូងគឺតឹង តែងជាងលោក អូបាម៉ា។ នៅក្នុងដំណើរទៅកាន់អាមេរិកនាពេលនេះរបស់លោក Yang Jiechi គឺដើម្បីបកស្រាយពីសកម្មភាព របស់ចិននៅសមុទ្រចិនភាគខាងត្បូង។
ទី៣-បញ្ហាពាណិជ្ជកម្មអាមេរិក-ចិន ក្រោយពេលដែលប្រទេសទាំងពីរបាន ប្រឈមមុខតានតឹងដាក់គ្នាលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម។
តាមសារព័ត៌មាន Sankei ការដែលលោកត្រាំប្រកាសពីគោលនយោបាយ ប្រឆាំងចិនបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋា ភិបាលថ្មីអាមេរិកមិនមានការយោគយល់ទៅលើចិនដូចកាលពីមុនឡើយ។
អ្វីដែលរដ្ឋមន្ត្រីការបរទេសចិន Yang Jiechi ត្រូវតែធ្វើនាពេលនេះគឺដោះស្រាយបញ្ហាធំៗចំនួន៣ខាងលើជាមួយអាមេរិក ហើយបើមិនមានដំណោះស្រាយណាមួយសមស្របទេ ទំនាក់ទំនងប្រទេសទាំងពីរអាចប្រឈមមុខតានតឹងដាក់គ្នា។
កន្លងមកថ្មីៗប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋា ភិបាលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទុកឲ្យចិនសាងសង់ទីតាំងយោធា ជាច្រើននៅសមុទ្រចិនភាគខាងត្បូងដោយ មិនមានវិធានការទប់ស្កាត់ការសាងសង់ទាំងនោះ។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ ថា មានរឿងរ៉ាវហេតុការណ៍ជាច្រើនបានកើតឡើងនៅក្នុងរបបរបស ់អូបាម៉ា រឿងទាំងនោះនឹងកើតឡើងបើមានវិធានការ រារាំង។
លោក ត្រាំ បានបញ្ជាក់ថា «ការសាង សង់ទីតាំងយោធានៅកណ្តាលសមុទ្រចិនភាគខាងត្បូងទាំងនោះជាកំហុសរបស់អតីត ប្រធានាធិបតី។ សូមកុំភ្លេចថាខ្ញុំទើបតែធ្វើជាប្រធានាធិបតីអាមេរិកបានតែជាង៤ សប្តាហ៍ប៉ុណ្ណោះ ហើយការសាងសង់នៅសមុទ្រចិនភាគខាងត្បូងបានកើតឡើង តាំងពី៣ឆ្នាំមុន។ ប្រសិនបើរារាំងនៅពេលនោះគឺជារឿងល្អជាងពេលនេះខ្ញុំមិនដឹងថាហេតុអ្វីមិនព្រមរារាំង»។
ក្រៅពីបញ្ហាសមុទ្រចិនភាគខាងត្បូង ប្រធានាធិបតីអាមេរិកក៏បានថ្កោលទោស ចិនថា ជាអ្នកធ្វើឲ្យតម្លៃរូបិយវត្ថុធ្លាក់ចុះ។ ជាមួយគ្នានេះលោកត្រាំក៏បានថ្កោលទោស ចិនដែលទិញទំនិញពីកូរ៉េខាងជើងធ្វើឲ្យប្រទេសនេះមានសមត្ថភាពក្នុងកម្មវិធីអាវុធ របស់ខ្លួន។
ពាក់ព័ន្ធនឹងស្ថានភាពនៅសមុទ្រចិនភាគខាងត្បូងមន្ត្រីអាមេរិកបានប្រកាសថា ចិនជិតបានសម្រេចការដ្ឋាន២០ផ្សេងគ្នានៅសមុទ្រចិនភាគខាងត្បូងក្នុងនោះមានទាំងការ បង្កើតកោះសិប្បនិមិត្តខុសច្បាប់។
តាំងពីឡើងកាន់តំណែងមកទល់ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនចេះនៅស្ងៀមទេ ក្នុងការទិតៀនវាយប្រហារពាក្យសម្តីជាមួយចិន ហើយបាន ព្រមានចិនពីជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងដោយហ៊ានប្រើពាក្យថា ប្រជុំ កោះនៅទីនោះមិនស្ថិតក្នុងទឹកដីចិនទេ តែ ស្ថិតក្នុងដែនទឹកអន្តរជាតិ ហើយអាមេរិក នឹងការពារប្រយោជន៍អន្តរជាតិនៅទីនោះដើម្បីកុំឲ្យប្រទេសផ្សេងមកបំផ្លាញ៕ ម៉ែវ សាធី