ព័ត៌មានទាន់ហេតុការណ៍៖

ប្រការពារសាលាខណ្ឌដង្កោមានទំនាស់ជាមួយក្មេងស្ទាវ រហូតវាយតប់គ្នារបួស និងហៅបក្ខពួកយកខ្នោះមកដាក់ដឹកយកទៅប៉ុស្ដិ៍ដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រជាការពារសាលាខណ្ឌដង្កោ បានមានទំនាស់គ្នារវាងបុរស២នាក់និងនារីម្នាក់ដែលជាក្មេងស្ទាវៗ រហូតបណ្ដាលអោយបុរសម្នាក់រងរបួសដៃខាងស្តាំបន្តិចបន្តួច។

ក្នុងករណីហិង្សាបង្កឲ្យមានរបួសស្នាមខាងលើ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ចំណុចផ្លូវបំបែកជាបួន ២១៧ កែងនិងផ្លូវ៦០ម៉ែត្រភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹកថា មុនពេលកើតហេតុ ពួកគាត់មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែឃើញបុរសបីនាក់ដែលគេស្គាល់ថាជាប្រជាការពាររបស់សាលាខណ្ឌដង្កោ បានជិះម៉ូតូ២គ្រឿងធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានឃើញម៉ូតូម៉ាកស៊ុយសុគីនិក ពណ៌លឿងបិតតែមខ្មៅ ជិះដោយក្មេងស្ទាវបីនាក់ក្នុងនោះមានស្រីម្នាក់ បានជិះមកក្នុងទិសដៅស្របគ្នា លុះមកដល់ចំនុចកើត មិនដឹងថាមានរឿងអ្វីនោះទេ បក្សពួកទាំងសងខាង បានធ្វើការវាយប្រតាយប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយភ្លាមៗនោះនារីម្នាក់ក្នុងចំណោមបក្សពួកបីបានរត់គេខ្លួនបាត់ នៅសល់តែបុរស២នាក់បានរត់ទៅចូលក្នុងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ លុះបន្តិចក្រោយមកគេឃើញមានរថយន្តរបស់សាលាខណ្ឌដង្កោមួយគ្រឿងបានដឹកមនុស្សមួយក្រុម មកកន្លែងកើតហេតុ រួចហើយបាននាំគ្នាព្រួតវាយទៅលើបុរសម្នាក់ក្នុងចំណោមបក្សពួក២នាក់ បណ្តាលអោយរងរបួសដៃខាងស្តាំបន្តិចបន្តួច រួចក៍បានយកខ្នោះមកដាក់បុរសម្នាក់ក្នងចំនោម២នាក់ ដាក់ក្នុងរថយន្តដឹកយកប៉ុស្តិ៍នគរបាលដង្កោ ។

នៅពេលមកដល់ប៉ុស្តិ៍នគរបាល ភាគីខាងម៉ូតូនិចដែលមានគ្នាបីនាក់ប្រុស២នាក់និងស្រីម្នាក់បាននិយាយថា ពួកគេមានគ្នាបីនាក់ ប្រុស២និងស្រីម្នាក់ បានចេញពីម្តុំសាលាកសិកម្មចំការដូងគោលបំណងទៅលេងផ្ទះបងប្អូននៅម្ដុំផ្លូវ៦០ម៉ែត្រ ក្បែរកន្លែងកើតហេតុខាងលើ ដោយបានជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌លឿងបិតតែមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL 194O បានធ្វើដំនើរតាមផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែមានបុរសបីនាក់ ដែលគេស្គាល់ថា ជាប្រជាការពាររបស់សាលាខណ្ឌដង្កោ បានជិះម៉ូតូ២គ្រឿង ធ្វើដំណើរស្របទិសគ្នាពេលនោះ បានជិះមកជិតពួកគេ រួចហើយបានយកជើងអូសដី ឡើងហុយសំពោង ហើយមើលមុខពួកគេគេទៀត ពេលនោះដោយសារតែពួកគេរៀងស្រវឹងបន្តិចផង ក៏និយាយស្រែកអោយ ទៅខាងប្រជាការពាររបស់សាលាខណ្ឌដង្កោ មើលមុខអី ពេលនោះក៍ពួកខាងប្រជាការពារខឹងបាននាំ ឈប់ម៉ូតូមកព្រួតវាយទៅពួកគេរួចហើយបានទាំងហៅគ្នីគ្នាមួយរថយន្តបន្ថែមទៀត មកធ្វើការឃាត់ខ្លួននិងវាយខ្នោះដៃពួកគេហើយបានយកទូរសព្ទដៃម៉ាកអាហ្វូន5របស់ពួកគេមួយគ្រឿងទៀត និងបានដាក់ពួកគេក្នុងរថយន្តដឹកយកទៅប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើការសាកសួរតែម្ដង។

ដោយឡែកខាងប្រជាការពាររបស់សាលាខណ្ឌដង្កោវិញបាននិយាយថា ពួកគេមានគ្នារបីនាក់នាក់បានចេញពីកន្លែងធ្វើការនៅសាលាខណ្ឌដង្កោ គោលបំណងត្រលប់ទៅផ្ទះវិញនៅម្តុំភូមិបាគូសង្កាត់ដង្កោ ខណ្ឌដង្កោ បានជិះម៉ូតូ២គ្រឿងម៉ាក ស្មាសមួយគ្រឿង និងម៉ូតូដឹកស្មៅគោមួយគ្រឿង បានធ្វើដំនើរតាមផ្លូវ ២១៧ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានបុរស២នាក់និងនារីម្នាក់ បានជិះម៉ូតូម៉ាកស៊ុយសុគីនិក មកជិតពួកគេរួចហើយ បានស្រែកអោយពួកគេ ថាមើលមុខអី ស្រាប់តែពេលនោះខាងម៉ូតូនិច បានជិះទៅមុខបន្តិចរួចឈប់ម៉ូតូ បំរុងធ្វើស៊ីពួកគេ ដោយខាងម៉ូតូនិចនិងបានយកមួកសុវត្ថិភាពវាយទៅលើពួកគេមុន ទើបពួកគេនិង បានបោះដៃតាមវិទ្យុទាក់ទង អោយកម្លាំងគ្នីគ្នាគេមកជួយឃាត់ខ្លួនបុរសទាំងនោះព្រមទាំងម៉ូតូមួយគ្រឿងយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោតែម្ដងទៅ ។

ចំពោះរបួសស្នាមនៅខ្លួនបុរសម្នាក់ដែរជិះម៉ូតូនិក មិនដឹងថាអ្នកណាជាអ្នកវាយ អោយប្រកដនោះទេ ព្រោះពេលនោះក៍មានប្រជាពលរដ្ឋ ដែលនៅក្បែរនោះបានចូលរួមវាយដែរ ហើយចំនែកទូរស័ព្ទដែលខាងម៉ូតូនិច ចោទថាពួកក្រុមប្រជា
ការពាររបស់សាលាខណ្ឌដង្កោ យកនោះគឺមិនពិតដូចសំដី ដែលខាងម៉ូតូនិចចោទមកលើពួកគេនោះ ហើយពួកគេក៍មិនបានយកដែរ ។

ក្រោយពេលសមត្ថកិច្ចសាកសួរ ជនបង្ករទាំងសងខាងរួចហើយ ក៍មិនមានអ្នកណាប្តឹងខាងណានោះទេ គឺសុំចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ស្របពេលនោះសមត្ថកិច្ចក៏ធ្វើការនែនាំអប់រំទៅភាគីទាំងសងខាង ដោយបានដាក់បន្ទុកអោយទៅខាងប្រជាការពាររបស់សាលាខណ្ឌដង្កោ រឿងយកខ្នោះទៅដាក់គេនោះគឺមិនត្រឹមត្រូវនោះទេ គឺខ្នោះនេះគេប្រើសំរាប់តែសម្ថកិច្ច និង មន្ត្រីកងរាជអាវុធហត្ថតែប៉ុណ្ណោះ ដែលមានសិទ្ធិដាក់ខ្នោះគេបាន ។

បន្ទាប់ពីអប់រំនែនាំរួចភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចអោយត្រលប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ភារ៉ា ដង្កោ

unnamed (1) unnamed unnamed (2)


ចែករំលែក៖