ភ្នំពេញ៖ ក្មេងស្រីម្នាក់ បន្ទាប់ពីចេញសាលារៀនបាត់អស់មួយយប់ លុះព្រឹកឡើង ទើបប្រទះឃើញសពអណ្តែតទឹក ដោយគេសង្ស័យថា ជាករណីចាប់រំលោភមិនបានសំរេច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយម៉ាត់ទន្លេមេគង្គត្រើយខាងលិច ចំងាយប្រហែល៣០០ម៉ែត្រពីរមនីយដ្ឋានកោះដាច់ នៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឌឹម តុលា មុខរបរ សិស្សថ្នាក់ទី៣ខ នៅសាលាបឋមសិក្សារសម្តេចឪ មានឪពុកឈ្មោះឌឹម វ៉ា អាយុ៤៦ឆ្នាំ ម្តាយមានឈ្មោះជឹម ឌឿន ហៅកាដូប អាយុ៤០ឆ្នាំ អ្នកទាំងពីរអ្នកមានមុខរបរលក់បាយនៅរមណីយដ្ឋានកោះដាច់ មានទីលំនៅភូមិកើតហេតុខាងលើ ។
បើតាមឪពុកក្មេងរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥និង៣០ល្ងាច ថ្ងៃទី១ ខែមីនា បន្ទាប់ពីចេញសាលារៀនវិញ បានដើរត្រឡប់មករោងខ្ទមលក់បាយ នៅរមណីយដ្ឋានខាងលើ។ លុះនៅវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ ស្រាបតែមិនឃើញកូនស្រីត្រឡប់មករោងខ្ទមលក់បាយដូចសព្វដង ក្រុមគ្រួសារបាននាំគ្នាដើររកគ្រប់ច្រល្ហក តែរកមិនឃើញសោះ ។ ដោយមានការសង្ស័យក៏នាំគ្នាមកដើររកនៅចំណុចកើតហេតុ បានប្រទះឃើញស្បែកជើង និងសាក់កាដូដាក់សៀវភៅនៅលើម៉ាត់ច្រាំងទន្លេខាងលើ ហើយដោយមានការសង្ស័យថា លង់ទឹកអ្នកភូមិបាននាំគ្នាជួយចុះមុជទឹករាវក្នុងទឹកទន្លេ រហូតដល់ម៉ោង១១យប់ ក៏ប៉ុន្តែរកមិនឃើញឡើយ។
លុះព្រឹកឡើងនៅវេលម៉ោ១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ទើបត្រូវបានប្រជាពលរដ្ឋអ្នករស់នៅក្នុងប្រទះឃើញសពអណ្តែតទឹកចម្ងាយពីកន្លែងកើតហេតុជាង៤០ម៉ែត្រ ហើយក៏បានរត់ទៅប្រាប់ក្រុមគ្រួសារមកស្រង់ដាក់លើម៉ាមាត់ច្រាំង។
ក្រោយប្រទះឃើញសពរួច ត្រូូវបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលរដ្ឋាន និងសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហតុ ដើម្បីពិនិត្យសព ។ បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចជំនាញបានប្រាប់ថា ការស្លាប់ក្មេងរងគ្រោះដោយសង្ស័ថា ជាករណីចាប់រំលោភមិនសំរេច ដោយប្រហែលជាជនសង្ស័យបានចាប់ក្មេងរងគ្រោះអូសទៅកន្លែងស្ងាត់ដើម្បីចាប់រំលោភ តែប្រហែលជាក្មេងស្រីរើបំរះរួចក៏មានការភិតភ័យពេកបានរត់ធ្លាក់ច្រាំងទន្លេកំពស់ជាង៤ម៉ែត្រ អាចនៅពេលក្មេងស្រីរងគ្រោះធ្លាក់ចុះទៅសន្លប់រមៀលចូលទឹកលិចបាត់ស្លាប់តែម្តង។
ក្រោយពិនិត្ររួចរាល់ហើយ សពកេ្មងរងគ្រោះត្រូវបានប្រគល់ក្រុមគ្រួសារដឹកយកទៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ