ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួន ដែលបានពាក់ព័ន្ធក្នុងករណីសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់ ។
ក្នុងរង្វង់ប្រតិបតិ្តការចាប់ឃាត់ខ្លួនមនុស្ស៣នាក់ គឺធ្វើឡើងក្រោមការដឹកនាំលោក ម៉េង វិ មានរតនា អធិការរងនគរបាលខណ្ឌមានជ័យ លោកនាយនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែ លើ និងចាក់អង្រែក្រោម ។
អធិការរងនគរបាលខណ្ឌមានជ័យលោក ម៉េង វិមានរតនា បានប្រាប់ឲ្យដឹងថា ជន សង្ស័យទី១មានឈ្មោះ ម៉ែន រតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១៤៩ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់លើ ខណ្ឌមានជ័យ។ ជនសង្ស័យម្នាក់នេះសមត្ថកិច្ចយើងបានឃាត់ខ្លួននៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងវត្តចាក់អង្រេលើ ខណៈដែលជនសង្ស័យរូបនេះកំពុងឈររងចាំគ្នីគ្នា ហើយ សមត្ថកិច្ចយើងសង្ស័យក៏ចាប់ឆែកឆេររកឃើញថ្នាំញៀនចំនួន៣កញ្ចប់ក្នុងហោប៉ៅខោ។ លោកអធិការរងនគរបាលខណ្ឌមានជ័យដដែលបន្តថា ចំណែកឯជនសង្ស័យ២នាក់ទៀត សមត្ថកិច្ចយើងបានចាប់ឃាត់ខ្លួននៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលលេខ៨២០ ផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ជនសង្ស័យមានឈ្មោះ នាង ឆូយ ភេទប្រុស អាយុ៣៣ឆ្នាំ មុរបរមិនពិតប្រាកដ និងឈ្មោះ ណូក រ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ។ ក្នុងនោះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងថ្នាំញៀន១៧កញ្ចប់ថង់តូច សំបកថង់ផ្លាស្ទីកមួយចំនួន និងទូរស័ព្ទដៃចំនួន៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ៣នាក់ខាងលើកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ តាឡឹម