ខេត្តកំពង់ចាមៈ បើទោះបីលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ ដាក់បទបញ្ជាឲ្យកម្លាំងមានសម្មត្ថកិច្ចបង្រ្កាប១លើក ជា២លើកនៅកន្លែងអុីនធើណែតខាងលើ កាលពីចុងឆ្នាំ២០១៦ កន្លងមកក៏ដោយ ប៉ុន្តែឥឡូវនេះកន្លែងអុីនធើណែតបង្កប់ល្បែងសីុសងខុសច្បាប់ 69NET សង្ស័យមានចាក់បាល់ និង ល្បែងបៀរបាការ៉ាត់ ដែលឡាយបន្តផ្ទាល់ពី កាសីុណូ បានបើកដំណើរការវិញហើយ ។
ទីតាំងនេះស្តិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ចំពោះការរត់ការបើកឡើងវិញនូវកន្លែងសង្ស័យមានបង្កប់ល្បែងសីុសងខុសច្បាប់នេះ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ម្ចាស់ទីតាំងគេរត់ការថ្នាក់លើអស់ហើយ។
ទាក់ទងនឹងករណីនេះដែរ លោក ឯម កុសល ស្នងការនគរបាលចាមបានប្រាប់ឲ្យដឹងថា លោកមិនទាន់ដឹងទេ ចាំលោកពិនិត្យមើលសិន ឥឡូវលោកកំពុងជាប់ប្រជំ ុ។
ជាមួយនឹងភាពគឃ្លើននឹងចំណាត់ការរបស់លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម របស់ម្ចាស់ទីតាំងខាងលើមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅចាំមើលថា តើកម្លាំងនគរបាល ហានចាត់ការបង្រ្កាបកន្លែង អុីនធើណែត សង្ស័យបង្កប់ល្បែងសីុសងខុសច្បាប់ 69NETនេះដែរ ឬយ៉ាងណា?
ប្រភពបានបញ្ជាក់ថា ម្ចាស់ទីតាំង(ម្ចាស់ផ្ទះ)ខាងលើនេះ មានឈ្មោះថា គោស្តា ហើយកាលបើកលើកមុនៗឈ្មោះ គោស្តា ជាអ្នកបើករកសីុហ៊ុនហយជាមួយឈ្មោះ ស្មី រស់នៅភ្នំពេញ ប៉ុន្តែពេលដែលបើកឡើងវិញនេះ ឈ្មោះ គោស្តា ប្រាប់សមត្ថកិច្ចថា មិនមែនជារបស់ខ្លួនគេទេ គឺជារបស់ឈ្មោះ ស្មី ៕ វណ្ណៈ