ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្នុងករណីរថយន្តបុកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបុរសរងគ្រោះបើកម៉ូតូដឹកត្រីមួយគ្រឿង ក៏ត្រូវរថយន្តហាយឡែនឌ័រ មកបុកពីក្រោយពេញទំហឹង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះសុខ សារិទ្ធ អាយុ៣០ឆ្នាំ មានទីលំនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ គុបមូល ពណ៌ស្លែ គ្មានស្លាកលេខមួយគ្រឿង ដោយមានដឹកធុងត្រីពីរធុងពីខេត្តតាកែវ ក្នុងគោលបំណងយកទៅលក់នៅផ្សារព្រែកព្នៅ ជិះក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ មិនចាំស្លាកលេខ ជិះក្នុងទិសដៅស្របគ្នាមកពីក្រោយ ពេលមកដល់ចំណុចកើតហេតុ រថយន្តខាងលើបើកលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ក៏បុកមូ៉តូពីក្រោយពេញទំហឹង បណ្តាលរងរបួស ភ្លាមៗនោះត្រូវបានរថយន្តសង្ក្រោះ បន្ទាន់បញ្ជូនទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកម្ចាស់រថយន្តបង្កបើករត់គេចខ្លួនបាត់សម្រោលតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកកន្លែងកើតហេតុ ហើយបានប្រគល់ម៉ូតូ និងជនរងគ្រោះឲ្យទៅបងប្អូនរបស់ជនរងគ្រោះវិញផងដែរ៕ ស រស្មី

image1


ចែករំលែក៖