ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនមេខ្យល់ម្នាក់ជម្រិតទារប្រាក់ពីពលករដែលមកពីធ្វើការប្រទេថៃ

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលកំពុងធ្វើសកម្មភាពគំរាមកំហែងជំរិតទារប្រាក់ ពីពលករចំណាក់ស្រុកកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ឋិតក្នុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតប្រាប់ថា ជនសង្ស័យឈ្មោះ ប៉េ ហួត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពគំរាមកំហែង ជំរិតទារប្រាក់ ទៅលើជនរងគ្រោះ២នាក់ /ទី០១.ឈ្មោះ លី លីន ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិជាំ ឃុំត្រពាំងក្រសាំង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ២.ឈ្មោះ ង៉ាន សឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត នៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកថា មុនកើតហេតុ ជនរងគ្រោះជាពលករបានធ្វើដំណើរមកពីប្រទេសថៃ បំណងមកស្រុកកំណើតខ្លួនវិញនៅឯខេត្តកំពងធំ លុះមកដល់ផ្សាររុងក្លឿបានជួបនឹងជនសង្ស័យខាងលើ ដោយជនសង្ស័យនិយាយទៅជនរងគ្រោះទាំងពីរថា បើឲ្យខ្លួនគេនាំចូលមកប៉ោយប៉ែតក្នុងម្នាក់តម្លៃខ្លួន៨០០បាត ពេលតថ្លៃគ្នាត្រូវ ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាចេញពីផ្សាររុងក្លឿមកតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដោយដើរកាត់ក្រោមស្ពានមិត្តភាពកម្ពុជា ថៃ លុះមកដល់ផ្លូវរថភ្លើង (ចំណុចកើតហេតុ) ជនសង្ស័យជម្រិតទារប្រាក់បន្ថែមក្នុង១នាក់៩០០បាតបន្ថែមប្រាក់ដែលតថ្លៃគ្នា តែបើមិនប្រាក់ឲ្យគេទេ(ជនសង្ស័យ)គេនឹងហៅបក្ខពួកមកថែមដើម្បីវាយធ្វើបាប ។

លោកបន្ថែមថា ដោយមានសេចក្ដីរាយការណ៍ពីពលរដ្ឋ លោកក៏បានដឹកនាំកម្លាំងទាំងយប់ដើម្បីទៅរំដោះជនរងគ្រោះពីជនសង្ស័យដែលគំរាមជម្រិតទារប្រាក់។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញសាកសសួរធ្វើកំណត់ហេតុ ។

ក្រោយពីសាកសួរធ្វើកំណត់ហេតុជនសង្ស័យរួបនោះបានឆ្លើយសារភាពថា គេបានគំរាមទារប្រាក់ពីពលករទាំងពីរនាក់ពិតប្រាកដមែន ។ ជនសង្ស័យបន្ទាប់ពីសាកសួរធ្វើកំណត់ហេតុ រួចរាល់ នឹងបញ្ជូនខ្លួនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

លោបន្ថែមថា សួមឲ្យបងប្អូនដែលឆ្លងដែនទៅរកការងារធ្វើក្រៅស្រុក សូមមេត្តា ធ្វើលិខិត្តឆ្លងដែនស្របច្បាប់ ងាយស្រួលរកការការងារធ្វើ ចៀសវាងចាញ់បោកមេខ្សល់ ឬ គេយកបងប្អូនទៅលក់កម្លាំងពលកម្មជាប្រយោជន៍របស់មេខ្សល់ ម្យ៉ាងទៀតបងប្អូនដែលទៅស្របច្បាប់ វាងាយស្រួលដល់កម្លាំងជំនាញធ្វើការងារដែលបងប្អូនជួបបញ្ហាដោយកត្តាណាមួយនោះ ៕ វណ្ណា

ae (1) ae (2) ae (3)


ចែករំលែក៖