ខេត្តឧត្តរមានជ័យ ៖ ឈ្មួញរកស៊ីឈើ ម្នាក់កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ គ្រញូង និងឈើប្រណីតផ្សេងទៀតចេញ ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់ពីចំណុច គ.៦ រហូតទៅដល់ចំណុច គ.៧ ក្នុងតំបន់ផ្នែកសឹករងស្រុកអន្លង់វែង គេពុំដែលឃើញមានមន្ត្រីជំនាញណាធ្វើការបង្ក្រាបនោះ ទេ ពោលគឺមានតែសមត្ថកិច្ចបានចូលខ្លួនទៅពាក់ព័ន្ធនឹងក្រុមឈ្មួញទៀតផង ។
ជាក់ស្តែងកាលពីវេលាម៉ោង១រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកច្រក តាទុំ ក្នុងភូមិត្រពាំងតាវចាស់ ឃុំត្រពាំង តាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានម៉ូតូដឹកឈើគ្រញូងចំនួន២គ្រឿងបានធ្វើសកម្មភាពដឹកឈើគ្រញូងប្រមាណជា ៣០០គីឡូក្រាម បម្រុងដឹកឈើចូលទៅ ចម្ការស្វាយមួយកន្លែង នៅចំណុចភូមិ ត្រពាំងតាវចាស់ ដែលមានសមត្ថកិច្ច២ នាក់ ជាអ្នករត់ការឱ្យស្ថាប័នគ្រប់ជំនាញ ផងដែរ ។
សមត្ថកិច្ចអ្នករត់ការឲ្យម៉ូតូដឹកឈើគ្រញូងខាងលើ ម្នាក់ឈ្មោះ ជួន រដ្ឋា ជាមន្ត្រីព្រំ ដែនលេខ៩០៥ និងម្នាក់ទៀតឈ្មោះ ភោក ផន ជាប្រធាន(ខ)ស្តីទី ក្នុងគ.៧ នៃផ្នែកសឹករងស្រុកអន្លង់វែង បានអះអាង ថា ក្រុមខ្លួនដឹកឈើគ្រញូងឱ្យថៅកែឈ្មោះ ស្រ៊ុន ម៉េងសុង ហៅហ៊ាសុទ្ធ ដែលមាន ផ្ទះនៅស្រុកអន្លង់វែង ហើយត្រូវជាប្អូន បង្កើតលោកឧកញ៉ា ស្រ៊ុន ម៉េងលាង ។
សមត្ថកិច្ចរត់ការឲ្យម៉ូតូដឹកឈើគ្រញូង បានស្រែក យ៉ាងក្តែងៗទៀតថា ខ្លួនគ្រាន់តែដឹកឈើទៅលក់ឱ្យឈ្មួញខាងលើគ្រាន់តែបានលុយចំណេញបន្តិចបន្តួចសម្រាប់ដោះស្រាយបាយទឹក និងសាំងរថយន្ត សម្រាប់ធ្វើការនៅតាមដងផ្លូវ ។
ទោះបីយ៉ាងណាក៏ដោយ តាមប្រភពពី សមត្ថកិច្ច បាននិយាយថា ថៅកែរកស៊ីឈើ ដ៏ធំ ឈ្មោះ ស្រ៊ុន ម៉េងសុង ហៅហ៊ាសុទ្ធមិនត្រឹមតែជាឈ្មួញរកស៊ីឈើគ្រញូងនោះទេ ថែមទាំងធ្វើការប្រមូលឈើប្រណីតផ្សេងៗមាន បេង ធ្នង់ និងឈើ នាងនួន នៅតាម ច្រកនានា ក្នុងភូមិសាស្ត្រឈរជើងរបស់យោធាផ្នែកសឹករងស្រុក អន្លង់វែងរបស់ លោកវរសេនីយ៍ទោ គង់ ខ្នា ដែលដឹកជញ្ជូនតាមរថយន្តប្រភេទកាមរីហើមនិងរថយន្តកាមរីច្នៃប្រភេទកាត់ទ្រុង ៕ ប៉ែន នួន