ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះលក់ហ្គាស និងជុសជុលម៉ូតូ ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យផ្ទុះធុងហ្គាសស្លាប់កូនស្រីអាយុ៧ខែ រីឯឪពុកម្តាយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស២នាក់ជាប្តីប្រពន្ធ បានរងរបួសយ៉ាងធ្ងន់ និងកូនស្រីតូចដែលបានមានអាយុទើបតែ៧ខែប៉ុណ្ណោះបានស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងហេតុការណ៍ផ្ទុះធុងហ្គាស ដែលបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលក់ហ្គាស ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

fc (5)

យ៉ាងហោចណាស់មនុស្ស២នាក់ជាប្តីប្រពន្ធ បានរងរបួសយ៉ាងធ្ងន់

ភ្លាមៗនោះផងដែរសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យដឹកនាំដោយលោកស្តីទីប៉ុសិ៍្ត រដ្ឋបាល និងលោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានចុះដល់កន្លែងកើតហេតុផងដែរ។

fc (1)

ស្រ្តីរងគ្រោះឈ្មោះ ស៊ុន សុម៉ាលីស អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបញ្ជាក់ប្រាប់ឲ្យដឹង ដែរថា ករណីនេះអាចបណ្តាលមកពីធ្លាយទុយោហ្គាស នេះជាការសនិដ្ឋានដំបូង។ លោក ថា យើងមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ព្រោះថាម្ចាស់ទីតាំងគាត់មិនទាន់ និយាយបាននៅឡើយទេ។

fc (2)

ករណីផ្ទុះហ្គាសកំប៉ុងដោយមូលហេតុឆ្វេសប្រហែសធ្លាយទុយយោចាស់ៗ និងកំប៉ុងចាស់ៗ

លោកបន្តឲ្យដឹងទៀតថា ករណីនេះផងដែរក៏បានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់មានឈ្មោះ ច័ន្ទ ឌីនីកា ភេទស្រី អាយុ៧ខែ ដោយភ្លើងឆេះរោលពេញខ្លួនប្រាណត្រូវជាកូនរបស់ឈ្មោះ ដុស ច័ន្ទឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជុសជុល និងលក់ហ្គាស រងរបួសឆេះរលាកខ្លួនប្រាណ និងឈ្មោះ ស៊ុន សុម៉ាលីស ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ។

fr (2)

មនុស្សម្នាក់បានស្លាប់មានឈ្មោះ ច័ន្ទ ឌីនីកា ភេទស្រី អាយុ៧ខែ ដោយភ្លើងឆេះរោលពេញខ្លួនប្រាណ

លោកអនុសេនីយ៍ឯក ហួ ម៉េងវ៉ាង បានឲ្យដឹងពីដំណើររឿងខ្លះៗថា មុនពេលកើត ហេតុបុរសជាឪពុកឈ្មោះ ដុស ច័ន្ទឌី បានអង្គុយបញ្ចូលហ្គាសចេញពីធុងធំទៅកំប៉ុងតូចៗនៅក្នុងផ្ទះរបស់ខ្លួន។ ចំណែកកូនស្រីឈ្មោះ ច័ន្ទ ឌីនីកា កំពុងដេកក្នុងអង្រឹងក្បែរកន្លែងបញ្ចូលហ្គាស រីឯម្តាយក៏អង្គុយក្បែរបន្ទប់ទឹកកន្លែងបញ្ចូលហ្គាស់ផងដែរ ហើយស្របពេល ដែលកំពុងបញ្ចូលក៏ធ្លាយទុយយោជ័របណ្តាលឲ្យផ្ទុះឆាបឆេះតែម្តងបង្កការភ្ញាក់ផ្អើល។ ខណៈ នោះអ្នកជិតខាងក៏បាននាំគ្នាជួយដឹកក្មេងស្រីទៅកាន់មន្ទីរពេទ្យកុមារជាតិ តែសង្គ្រោះមិន ទាន់ក៏បានស្លាប់ទៅ។ ចំណែកឪពុកម្តាយរងបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ។

fc (4)

ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលក់ហ្គាស ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ផ្ទះកើតហេតុ ឃើញថាពិតជា មានករណីផ្ទុះហ្គាសកំប៉ុងដោយមូលហេតុឆ្វេសប្រហែសធ្លាយទុយយោចាស់ៗ និងកំប៉ុងចាស់ៗដែលជាហេតុនាំឲ្យមានបញ្ហាដូច្នេះ។ ចំណែកសាកសពកូនស្រីសមត្ថកិច្ច ក៏បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីខ្មែរនៅក្នុងវត្តស្ទឹងមានជ័យ៕ តាឡឹម

 


ចែករំលែក៖