ព័ត៌មានទាន់ហេតុការណ៍៖

បង្ករបួសស្នាមលើអ្នកដទៃ ប៉ូលិសចាប់បាន សង៣០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

 

 

ភ្នំពេញ៖ បុរសម្នាក់បានផឹកស្រាស្រវឹងស្រឿងៗ ពេលឃើញបុរសម្នាក់ទៀតដើរកាត់ ស្រាប់តែនិយាយឌឺដង ព្រោះតែខឹងសម្បាទៅលើប្រធានក្រុមបុរសម្នាក់នោះ ហើយក៏ស្ទុះទៅវាយបណ្តាលឲ្យរងរបួសលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ជួលជនដៃដល់ មុខរោងចក្រប៊រី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនរងគ្រោះក៏រត់ទៅដាក់ពាក្យបណ្តឹងភ្លាមៗផងដែរ តែជនដៃដល់គេចខ្លួន លុះវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ទើបជននោះមកបន្ទប់ជួលវិញ ជនរងគ្រោះឃើញក៏រត់ទៅប្តឹងសមត្ថកិច្ចអោយចាប់នាំខ្លួនមកប៉ុស្តិ៍ចោមចៅតែម្តង ។

ជនរងគ្រោះឈ្មោះសុន សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខខរបរលក់កាហ្វេ ស្នាក់នៅបន្ទប់ជួលមុខរោងចក្រប៊រី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យជ័យ ។ ចំណែកជនដៃដល់ទី១ ឈ្មោះហៀង រ៉ា អាយុ៣៣ឆ្នាំ មុខរបរត់ម៉ូតូឌុប ទី២ឈ្មោះញ៉ុង ជុន អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំងពីរស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅប៉ុន្មានខែមុន រួបគាត់ធ្លាប់ធ្វើការនៅក្នុងផែស្ងួតមួយកន្លែងដោយមានឈ្មោះម៉ាប់ ជាមេក្រុមរួបគាត់ និងជនដៃដល់ ។ ដោយសារតែជនដៃដល់មិនពេញចិត្តនឹងប្រធានក្រុម ក៏មានកំខឹងគំគួនរហូត ។ លុះ នៅមុនពេលកើតហេតុ រួបគាត់បានដើរចេញពីបន្ទប់ជួលបំណងទៅបន្ទប់មិត្តភក្តិដែលនៅខាងក្រោយគ្នា ពេលដើរទៅដល់មុខបន្ទប់ជនដៃដល់ ស្រាប់តែជនដៃដល់កំពុងផឹកសីុមានគ្នា៣ទៅ៤នាក់ ភ្លាមនោះស្រាប់តែជនដៃដល់បាននិយាយថា អាមួយហ្នឹងកូនចៅអាម៉ាប់ ហែងចង់ខ្លាំងមែន? ពេលនោះ រួបគេបានតបថា បើបងចង់រករឿងបងម៉ាប់បងទៅរកគាត់ទៅខ្ញុំមិនដឹងអីទេ ។

សាក្សីដដែលបានបន្តថា ភ្លាមនោះស្រាប់តែជនដៃដល់ហក់មកវាយទៅរួបគាត់បណ្តាលឲ្យរងរបួសផងដែរ។

ក្រោយពេលកើតហេតុ រួបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ ដើម្បីសុំការអន្តរាគមន៍ តែពេលនោះជនដៃដល់បានគេចខ្លួនបាត់ហើយ។ លុះរហូតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែមីនា ទើបជនដៃដល់មកបន្ទប់ជួលវិញ ជនរងគ្រោះក៏បានប្រាប់សមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានទទួលកំហុស និងសងថ្លៃជំងឺចិត្តទៅលើជនរងគ្រោះចំនួន៣០០ដុល្លារដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖