ព័ត៌មានទាន់ហេតុការណ៍៖

បុរសវិកលចរិតម្នាក់ចងកស្លាប់ខ្លួន ខឹងប្រពន្ធវាយដោយសារលួចលុយ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ០៣និង០០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ មានករណីចងកសម្លាប់ខ្លួនឯងបានសម្រេចចំនួនមួយករណីនៅចំណុចខាងក្រោយសណ្ឋាគារមាសសោភា ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ ម៉ាង ម៉ៅ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកសិករ ដែលមាន ប្រពន្ធឈ្មោះ អិន តេង ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានអោយដឹងថា ហេតុការណ៍ខាងលើនេះកើតឡើងដោយសារជនរងគ្រោះមានជម្ងឺប្រចាំកាយ វិកលចរិត និងតូចចិត្តនឹងប្រពន្ធវាយដោយសារបានលួចលុយប្រពន្ធទៅទិញស្រាផឹកទើបសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួនដោយខ្សែអង្រឹងនៅនឹងដើមខ្នុរខាងក្រោយផ្ទះរបស់ខ្លួន ។

សមត្ថកិច្ចបានបន្តថា ក្រោយពីសមត្ថកិច្ចនគរបាលក្រុងនិងនគរបាលនៃស្នងការខេត្តបានចុះពិនិត្យសាកសពបុរសវិកលចរិត ដែលបានចងកស្លាប់ខ្លួនឯងរួមសព បុរសវិកលចរិតនោះត្រូវបានប្រគល់ឲ្យបងប្អូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ៕ ស សារ៉េត

yt


ចែករំលែក៖