ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងចង់រួមរ័ក្សតែប្រពន្ធមិនព្រមច្របាច់.កសម្លាប់នៅក្នុងមុង

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រ្តីម្នាក់ត្រូវប្តីតិរិច្ឆានច្របាច់.កសម្លាប់ស្លាប់នៅក្នុងមុងដោយសារតែប្រពន្ធមិនឲ្យរួមរ័ក្សព្រោះតែមិនស្រួលខ្លួន។ ករណីប្តីសម្លាប់ប្រពន្ធព្រោះតែសុីមិនធាត់អត់មិនស្គមនេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

មន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌស្រុកក្រឡាញ់បានឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវប្តីសម្លាប់ឈ្មោះ ភុយ ភ្លី អាយុ៤៨ឆ្នាំ ជាកសិករ និងជនសង្ស័យជាប្តីត្រូវបានចាប់ខ្លួនឈ្មោះ ហុង ហាត់ អាយុ៤៩ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

មន្រ្តីដដែលបានបន្តថា បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យគឺ នៅមុនពេលកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹងខ្លាំង ពេលនោះក៏បើកមុងលូនចូលសុំប្រពន្ធរួមរ័ក្ស តែប្រពន្ធមិនព្រម ទើបធ្វើឲ្យជនសង្ស័យខខឹងក៏ច្របាច់.កបណ្តាលឲ្យស្លាប់តែម្តង។

តាមអ្នកភូមិបានឲ្យដឹងដែរថា គ្រួសារស្រ្តីរងគ្រោះគឺជាគ្រួសារមួយមានជីវភាពក្រីក្រ ហើយជនសង្ស័យជាប្តីតែងតែផឹកស្រារករឿងប្រពន្ធមិនសូវលោះថ្ងៃនោះទេ។ នៅមុនពេលកើតហេតុ គេបានឮសម្លេងក្តុងក្តាំងនៅក្នុងផ្ទះស្លឹកនោះដែរ តែមិននឹកស្មានថាមានរៀងដល់ថ្នាក់ប្តីសម្លាប់ប្រពន្ធនោះទេ។

មន្រ្តីជំនាញពិនិត្យ និងធ្វើកោសល្យវិច័យបានឲ្យដឹងដែរថា ដំបូងការស្លាប់របស់ស្រ្តីរងគ្រោះគេគិតជារឿងអ្វីផ្សេង តែដល់ពេលពិនិត្យមើលស្លាកស្នាមមានស្នាមដៃជាប់នៅនឹង.កស្រ្តីរងគ្រោះ ៕ សហការី

2 1


ចែករំលែក៖