ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះនាំខ្លួនជនជាប់ចោទជឿង ថេង ដោយអនុវត្តតាមដីកានាំខ្លួនលេខ១៩០ របស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធបទល្មើសប្រមូល និងដឹកជញ្ជូនអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ។
ករណីនាំខ្លួននេះធ្វើឡើងនៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនជាប់ចោទរូបនេះក៏ធ្លាប់ធ្វើអោយបាក់ស្ពាននៅខេត្តកំពតផងដែរ និងត្រូវបង់សងរដ្ឋអស់រាប់រយលានរៀល ដោយសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នេះ៕ សីលា