ខេត្តឧត្តរមានជ័យ៖ ឈើគ្រញូង៣ដុំធំ មានមុខកាត់៣តឹក ប្រវែង ១,៥០ម៉ែត្រ ដែលគេដឹកតាមរថយន្តច្នៃ ទម្លាក់បាត់ ចេញពីប្រទេសថៃ ឆ្លងដែនចូលមកកម្ពុជា តាមច្រកអន្តរជាតិជាំ ដែលត្រូវបានកម្លាំង យោធាឈុតខ្មៅក្នុងអង្គភាព2302 ប្រចាំការទិសច្រកអន្តរជាតិជាំ សហការជាមួយគយ និងប៉ូលីសអន្តោប្រវេសន៍កម្ពុជាប្រចាំច្រកជាំ ចាប់បានកាលពីវេលាម៉ោង ២ និង២០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ប្រចាំមាត់ច្រកអន្តរជាតិជាំ បានឱ្យដឹងថា រថយន្តដឹកឈើគ្រញូងម៉ាក អ៊ីស៊ុយស៊ុយ( ISUZU ) ប្រភេទពីរបាំង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2P.4230 អ្នកបើកបរ បានរត់គេចខ្លួនបាត់ តែត្រូវបានស្គាល់ឈ្មោះ ធា ជា ភេទប្រុស អាយុ៣៩ ឆ្នាំ មិនដឹងភូមិ ឃុំ ជាជនជាតិខ្មែរ ។
ឈើគ្រញូងចំនួន៣ ដុំមានមុខកាត់ ៣តឹក បណ្តោយ ១,៥០ម៉ែត្រ ត្រូវបានកម្លាំងចម្រុះធ្វើកំណត់ហេតុប្រគល់ឲ្យទៅមេព្រៃថៃផងដែរ ៕ ប៉ែន នួន