ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងតិច១៥នាក់រងរបួសធ្ងន់ ស្រាល ករណីជែងរថយន្តក្នុងសភាពផ្លូវគ្រោះថ្នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ មនុស្សយ៉ាងតិច១៥នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦៨ និងលេខ៦៩ ភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ចស្រុកព្រះស្ដេចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបង្កឡើងដោយរថយន្តកែឆ្នៃ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F1373 ដឹកកម្មកររោងចក្រផ្កាយ៥ពេញមួយរថយន្តតែម្តង បានបើកជែងនឹងរថយន្តផ្សេងមួយគ្រឿងទៀតទិសដៅស្របគ្នា ស្ថិតក្នុងសភាពផ្លូវមានគ្រោះ ក៏បណ្ដាលឲ្យជ្រុលចង្កូតក្រឡាប់ ។

ប្រភពបន្តថា ក្រោយកើតហេតុ មនុស្ស១៥នាក់រងរបួសធ្ងន់ និងស្រាល៖

១ ឈ្មោះ ប៉េង ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង រងរបួសធ្ងន់

២ ឈ្មោះ អ៊ិត សម្រស់ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច រងរបួសធ្ងន់

៣ ឈ្មោះ យស់ ស៊ីថា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច របួសស្រាល

៤ ឈ្មោះ ម៉ៅ នី ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិឡឹកឃុំរំចេក ស្រុកព្រះស្ដេច របួសស្រាល

៥ ឈ្មោះ វ៉ាន់ សារ៉ាន់ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច របួសស្រាល

៦ ឈ្មោះ ជា សារ៉ាន់ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច

៧ ឈ្មោះ នី ចំរើន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច

៨ ឈ្មោះ ប៉េង ម៉ារ៉ានី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច

៩ ឈ្មោះ ផាន់ ធារី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច

១០ ឈ្មោះ ស៊ិន មុំ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច

១១ ឈ្មោះ យោគ ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច

១២ ឈ្មោះ ឆយ នឿន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច

១៣ ឈ្មោះ ជឹង ចាន់នី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច

១៤ ឈ្មោះ ប៊ិន យ៉ឹង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច និង

១៥ឈ្មោះ សុខ បូរ៉ាន់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ករត់គេចបាត់ ហើយមូលហេតុក្រឡាប់រថយន្តបែបនេះ មកពីតៃកុងរថយន្តខាងលើបើកជែងដោយខ្វះការប្រុងប្រយ័ត្ន ៕ ថាច់ យ៉ាត

de (2) de de (1)


ចែករំលែក៖