ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៧ គណៈមេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សូត្រ​មន្ត​ប្រោះព្រំ​លើក​រាសី​ អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ

ចែករំលែក៖

ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ រៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

ពិធីនេះ មានការចូលរួមពីលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង សមាជិក សមាជិកា គណៈមេធាវី ជាច្រើនរូបទៀត ។

គណៈមេធាវី មានទីតាំងស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា លោកមេធាវី សួន វិសាល ត្រូវបានអង្គមហាសន្និបាតលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតប្រគល់សេចក្ដីទុកចិត្តឲ្យធ្វើជាប្រធានគណៈមេធាវីថ្មីសម្រាប់អាណត្តិទី១១ ជំនួសតំណែងលោក ប៊ុន ហុន ជាប្រធានចាស់ដែលធ្លាប់បានជាប់ឆ្នោតជាប្រធាន ២ អាណត្តិជាប់គ្នា៕ ចេស្តា

dr4 dr4 (1) dr4 (2) dr4 (3) dr4 (4) dr4 (5)


ចែករំលែក៖