ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ាននុះហ៊ាន! ឆក់កាបូបប្រពន្ធមន្ត្រីនគរបាលផង អស់រាប់ពាន់ដុល្លារទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ: ស្ត្រីម្នាក់ត្រូវគេអះអាងថា ជាប្រពន្ធរបស់មន្ត្រីនគរបាលផងនោះត្រូវចោរឆក់កាបូបទាំងព្រឹកបាត់បង់ថវិកាអស់រាប់ពាន់ដុល្លារ ហើយក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង១៥នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GG-5556 ចូលទៅចាក់សាំងនៅស្ថានីយតេលា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ៥៦៦កែងនឹងផ្លូវ ៥១៦ ។ បន្ទាប់មក គាត់ក៏បានជិះម៉ូតូតាមបណ្តោយផ្លូវ៥១៦ ក្នុងទិសដៅពីលិចទៅកើតបានប្រហែល១០០ម៉ែត្រ ក៏មានជនសង្ស័យជិះម៉ូតូចំនួន៣គ្រឿង មានគ្នា៦នាក់ បានមកធ្វើសកម្មភាពឆក់កាបូបពណ៌សូកូឡារបស់គាត់ រួចជិះគេចខ្លួនបាត់អស់ ។

ស្ត្រីរងគ្រោះអះអាងថា ក្នុងកាបូប មាន កាតATMចំនួន២សន្លឹក, អត្តសញ្ញាណបណ្ណ័១សន្លឹក,ចិញ្ចៀនពេជ្រ១វង់ មានតម្លៃជាង២ពាន់ដុល្លារ ,លុយដុល្លារ១០០ដុល្លារ រួមនឹងឯកសារមួយចំនួនទៀត ។ ចំណែកទូរសព្ទម៉ាក IPhone 6Plus ពណ៌ខ្មៅ ទុកជាប់ខ្លួន មិនបានបាត់នោះទេ ៕ ថាច់ យ៉ាត

2 Untitled-1


ចែករំលែក៖