ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនផ្នែកទីផ្សារម្នាក់ត្រូវថៅកែឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីលួចទ្រព្យសម្បត្តិ និងកិបកេងលុយជាង៤ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ថៅកែក្រុមហ៊ុន រ៉ាថាឧត្តម បានឃាត់ខ្លួនបុគ្គលិកផ្នែកទីផ្សារម្នាក់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបុគលនោះបានលួចទ្រព្យសម្បត្តិ និងកិបកេងលុយរបស់ក្រុមហ៊ុនអស់ជាង៤ពាន់ដុល្លា ។ ហេតុការណ៍នេះបានកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ អ៊ុក ធីតា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រ៉ាថាឧត្តម ផ្នែកទីផ្សារ និងលក់ ស្នាក់នៅផ្ទះជួលភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ចំណែកថៅកែក្រុមហ៊ុននោះមានឈ្មោះ ដាំង ច័ន្ទតារាវុធ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកទ្រព្យសម្បត្តិ និងលុយកាក់ដែលជនសង្ស័យលួច បន្លំកិបកេង សរុបជាទឹកប្រាក់ចំនួន៤២៥៤,៤៥ដុល្លា (បួនពាន់ពីរយហាសិបបួនដុល្លារ)

តាមម្ចាស់ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានចូលបម្រើការងារក្នុងក្រុមហ៊ុន លក់ផលិតផលចែកចាយម្សៅសាប៊ូ រយៈពេល៣ខែមកហើយៗខាងក្រុមហ៊ុន ចេះតែបាត់បង់ទ្រព្យសម្បត្តិ និងបាត់លុយកាក់ លុះដល់ឆែកត្រួតពិនិត្យមើលឯកសារចេញទំនិញ ទើបដឹងថា ជនសង្ស័យ លួចបន្លំទំនិញ រហូត។ លុះដល់ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្តង ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋានចោមចៅរួច សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ

image1 image2

 


ចែករំលែក៖