ភ្នំពេញ៖ លំនៅឋានមួយខ្នងបានក្លាយជាចំណីភ្លើងតែមួយប៉ព្រិចភ្នែក ខណៈដែលសមត្ថកិច្ចបានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែបានត្រឹមតែបាញ់ការពារមិនឲ្យឆេះរាលទៅកាន់ផ្ទះអ្នកដទៃប៉ុណ្ណោះ ។
ហេតុការណ៍អគ្គីភ័យដែលគេមិនទាន់ដឹងថា មណ្តាលមកពីមូលហេតុអ្វីនោះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់រងគ្រោះមិនបាននៅផ្ទះនោះឡើយគឺជាប់រវល់ទៅទិញអេតចាយ ។ ចំណែកកូនវិញ គឺបានទៅធ្វើការរោងចក្រ ។ ករណីអគ្គីភ័យនេះ ត្រូវគេដឹងថា ខូចខាត់សម្ភារទាំងអស់នៅក្នុងផ្ទះ ដូចជាម៉ូតូ១គ្រឿង និងកង់ជាដើម ។
សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍មិនឲ្យភ្លើងឆេះរាលទៅកាន់លំនៅឋានពលរដ្ឋដែលនៅក្បែរខាងផងដែរ ៕ ជឹម ភារ៉ា