ខេត្តរតនគិរី ៖ គេសង្កតឃើញថា បទល្មើសព្រៃឈើនៅក្នុងខេត្តរតនគិរី ពុំមានការថមថយចុះទេ ចាប់តាំងពីមានគណកម្មការបង្ក្រាបបទល្មើស ព្រៃឈើដែលបានបង្កើតឡើងដោយរដ្ឋាភិបាលរួចមកវាហាក់បីដូចជាកើតមានច្រើនឡើងៗ ដោយសារ ការមិនយកចិត្តទុកដាក់ ក្នុងការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ នៅក្នុងមូលដ្ឋាន ដែលមានតែឈ្មោះដាក់ពង្រាយ នៅគ្រប់ទីកន្លែង ដែលដេកចាំ តែទទួលផលពីបទល្មើស ដោយមិនរវី រវល់ក្នុងការបង្ក្រាបយូៗម្ដងគេឃើញមានការបង្ក្រាប ទៅលើទីកន្លែងស្តុកឈើ ដោយសារតែលេចលឺថា មានទំនាស់ រឿងផលប្រយោជន៍ ។ នៅពេលថ្មីៗនេះឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើ តាមទន្លេសេសានហើយឡើងគោក នៅចំណុចភូមិភ្នំកុក ឃុំប៉ក់ញ៉ៃ ក្រុងបានលុងក្នុងហើយដឹកជញ្ជូនបន្ត ដោយរថយន្តពណ៌ខ្មៅមកដាក់ផ្ទះរបស់ខ្លួន ដែលស្ថិតនៅ ក្រុងបានលុង ឱកាសល្អ បន្តដឹកឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដោយរលូន។
ជុំវិញទៅនឹង បញ្ហាខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ឆ្ងល់ថា ៖ តើថៅកែឈើ ថ្លើមពាសមេឃ ទាំងពីរនាក់ប្តីប្រពន្ធឈ្មោះ ទូច និងមីង ណាត មានសីល វេទ្ទមន្តអ្វី ទៅលើលោកកែប កត់ នាយខណ្ឌ រដ្ឋបាលព្រៃឈើ និងឯឧ. ថង សាវុន អភិបាលខេត្តរតនគិរី? សួរថា តើហេតុអី បានជាមិនបង្ក្រាប? តើមុខមាត់ ឋានៈ តួនាទី ដែលអស់លោក កំពង់តែពាក់គ្រប់ៗគ្នា ច្រង៉ាងៗហ្នឹងអ្នកណាបំពាក់ឱ្យអស់លោក? សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា ត្រូវតែបង្ក្រាបឱ្យបាន ទោះបីជាក្នុងករណី ណាក៍ដោយ វាមិនមែនគ្រឿងញៀនទេដែលពិបាករកនេះជាឈើចឹងមិនពិបាករកទេ តែពួកគេមិនបង្ក្រាប ៕