ព័ត៌មានទាន់ហេតុការណ៍៖

ពូទូច​ និងមីង ណាត ​ជា​មេឈ្មួញ​ឈើ​ មុខឌឺ មិនខ្លាចញញើតនិងបទបញ្ជាសម្ដេចតេជោ ដ៏ខ្ពង់ខ្ពស់ ព្រោះមានមន្ត្រីខិលខូច ទទួលសំណូក កាងពីក្រោយខ្នង ជាច្រើនស្ថាប័នក្នុងខេត្ត

ចែករំលែក៖

ខេត្ត​រតនគិរី ៖ គេសង្កតឃើញថា​ បទល្មើស​ព្រៃឈើ​នៅក្នុងខេត្ត​រតនគិរី​ ពុំមាន​ការថម​ថយ​ចុះទេ​ ចាប់តាំង​ពីមានគណ​កម្មការ​បង្ក្រាប​បទល្មើស ព្រៃឈើ​ដែលបាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​រួចមក​វាហាក់​បីដូច​ជាកើត​មាន​ច្រើន​ឡើងៗ​ ដោយសារ​ ការមិន​យកចិត្ត​ទុកដាក់​ ក្នុង​ការ​បង្ក្រាប​ពីអាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ពន្ធ័​ នៅក្នុងមូលដ្ឋាន ដែល​មាន​តែឈ្មោះ​ដាក់​ពង្រាយ ​នៅគ្រប់​ទីកន្លែង ​ដែល​ដេក​ចាំ តែ​ទទួលផល​ពីបទល្មើស​ ដោយមិន​រវី រវល់​ក្នុងការ​បង្ក្រាប​យូៗម្ដង​គេឃើញ​មានការ​បង្ក្រាប ​ទៅ​លើទី​កន្លែង​ស្តុក​ឈើ​ ដោយ​សារតែលេចលឺ​ថា មានទំនាស់​ រឿង​ផល​ប្រយោជន៍​ ។ នៅ​ពេលថ្មីៗ​នេះ​ឈ្មួញធ្វើសកម្មភាព​ដឹក​ជញ្ជូន​ឈើ​ តាមទន្លេ​សេសានហើយ​ឡើងគោក​ នៅចំណុច​ភូមិភ្នំកុក​ ឃុំប៉ក់ញ៉ៃ​ ក្រុងបានលុង​ក្នុងហើយដឹក​ជញ្ជូន​បន្ត ដោយ​រថយន្ត​ពណ៌ខ្មៅ​មកដាក់ផ្ទះ​របស់ខ្លួន​ ដែលស្ថិត​នៅ ក្រុង​បានលុង​ ឱកាសល្អ បន្តដឹកឆ្លងដែនទៅកាន់​ប្រទេស​វៀតណាម ​ដោយ​រលូន។​

ជុំវិញទៅនឹង បញ្ហាខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ឆ្ងល់ថា​ ៖ តើថៅកែឈើ ថ្លើមពាសមេឃ ​ទាំងពីរ​នាក់​ប្តីប្រពន្ធ​ឈ្មោះ ទូច និងមីង ណាត មានសីល វេទ្ទមន្តអ្វី ទៅលើលោក​កែប កត់ ​នាយ​ខណ្ឌ​ រដ្ឋបាល​ព្រៃឈើ និងឯឧ. ​ថង សាវុន​ អភិបាល​ខេត្តរតនគិរី​? សួរថា​ តើហេតុអី​ បានជាមិន​បង្ក្រាប?​ តើមុខមាត់ ឋានៈ តួនាទី ដែលអស់លោក កំពង់តែពាក់គ្រប់ៗគ្នា ច្រង៉ាងៗហ្នឹងអ្នកណាបំពាក់ឱ្យអស់លោក? ​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ធ្លាប់មានប្រសាសន៍ថា​ ត្រូវតែ​បង្ក្រាបឱ្យបាន ​ ទោះ​បីជា​ក្នុង​ករណី​ ណាក៍​ដោយ វាមិនមែន​គ្រឿងញៀន​ទេដែល​ពិបាករក​នេះជា​ឈើចឹង​មិន​ពិបាក​រកទេ ​តែ​ពួក​គេ​មិន​បង្ក្រាប​ ៕


ចែករំលែក៖