ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំប្រទេស៧រូបដែលវ័យក្មេងជាងគេបំផុតលើពិភពលោក

ចែករំលែក៖

បណ្តាមេដឹកនាំពិភពលោកដែលមាន វ័យក្មេងជាងគេបំផុត គឺក្រោមអាយុ៤០ឆ្នាំ ភាគច្រើនជាបុរស ហើយមានតែស្ត្រីម្នាក់ប៉ុណ្ណោះក្នុងចំណោម៨នាក់នោះ។

តាមសារព័ត៌មាន Business Insider ស្ត្រីដែលជាមេដឹកនាំវ័យក្មេងបំផុតលើពិភពលោក នោះគឺ លោកស្រី Vanessa D’Ambrosio អាយុ២៨ឆ្នាំ ដឹកនាំ សាធារណរដ្ឋ San Marino ជាប្រទេសតូច មួយនៅតំបន់ភ្នំ អឺរ៉ុប ស្ថិតនៅក្នុងប្រទេសអុីតាលីតែម្តង។ នាង Vanessa D’Am brosio ដឹកនាំប្រទេសនេះ ក្នុងមួយអាណត្តិ​៦ខែ គឺនាងដឹកនាំរហូតដល់ខែ តុលា ខាងមុខ។

– គីម ជុងអ៊ុន អាយុ៣៣ឆ្នាំ ជាមេដឹក នាំកូរ៉េខាងជើង កាន់តំណែងធំបំផុតនៅ ក្នុងប្រទេសនេះ ដោយលោកកាន់តំណែង​ជាអគ្គលេខាធិការបក្សពលករកូរ៉េខាងជើង ប្រធានគណៈកម្មាធិការការពារជាតិ ជា សេនាធិការ នៃសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិត កូរ៉េខាងជើង ។ លោក គីម ជុងអ៊ុនបានឡើងស្នងតំណែងពីឪពុក របស់ខ្លួននៅ ឆ្នាំ២០១១។

-Sheikh Tamim bin Hamad Al Thaniព្រះជន្ម៣៦វស្សាក្លាយជាស្តេចនៃប្រទេសកាតារ នៅឆ្នាំ២០១៣ ក្រោយពេលព្រះ​បិតា Sheikh Hamad ដាក់រាជសម្បត្តិ។ អតីតព្រះមហាក្សត្រ Sheikh Hamadធ្លាប់ធ្វើរដ្ឋប្រហារមិនបង្ហូរឈាម ព្រះបិតារបស់ព្រះអង្គកាលពីឆ្នាំ១៩៩៥ ហើយឡើងគ្រង រាជ្យ។

– Jigme Khesar Namgyel Wangchuck ព្រះជន្ម៣៧វស្សា ជាស្តេចប្រទេស Bhutan ។ព្រះអង្គធ្លាប់ទៅសិក្សានៅក្នុង ប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិក។ ព្រះអង្គបានឡើងស្នងរាជសម្បត្តិ តាំងពី ខែ ធ្នូឆ្នាំ២០០៦ ពេលនោះព្រះអង្គទើប តែមានព្រះជន្ម ២៦វស្សាប៉ុណ្ណោះ។ ចាប់ តាំងពីឡើងកាន់តំណែង ព្រះអង្គក៏ បានបញ្ចប់សិទ្ធិគ្រប់គ្រង ខាងវិស័យ ឧស្សាហកម្មឯកជន ដោយដាក់បញ្ចូលទៅ​ជា ក្រុមហ៊ុនរបស់រដ្ឋដើម្បីផលប្រយោជន៍ជាតិ។ ព្រះអង្គទទួលបានការគាំទ្រយ៉ាងខ្លាំងពី ប្រជាពលរដ្ឋ ដោយព្រះអង្គបាន តាមដានការបង្កើតរដ្ឋធម្មនុញ្ញប្រកបដោយប្រជាធិបតេយ្យ។ ព្រះអង្គត្រូវបានពលរដ្ឋផ្ទាល់ព្រះនាមថាជាស្តេចនាគ។

-លោក Emil Dimitriev អាយុ៣៨ឆ្នាំ ជា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ Macedonia ។ លោកឡើងកាន់តំណែង នេះ នៅខែមករាឆ្នាំ២០១៦ ក្រោយពេល នាយក រដ្ឋមន្ត្រី Nikola Gruevski ចុះចេញពី តំណែង ដោយរងសម្ពាធពីពលរដ្ឋដែលធ្វើបាតុកម្មទាមទារឲ្យលោកចុះចេញ។

 

-លោក Juri Ratas អាយុ៣៨ឆ្នាំ ជានាយករដ្ឋមន្ត្រី និងជាប្រធានបក្ស Estonia ។ លោកបានជាប់ឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០១៦ ។ លោកបានបញ្ចប់សញ្ញាបត្រ ថ្នាក់ បណ្ឌិតគ្រប់គ្រង ជំនួញ បណ្ឌិតច្បាប់ និង សេដ្ឋកិច្ច ។ ក្រៅពីនយោបាយ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងវិស័យ កីឡា ក្នុងនោះលោកបានបង្កើត ក្រុមកីឡា បាល់បោះនៅស្រុកកំណើត ហើយធ្លាប់កាន់តំណែងជាប្រធានសហព័ន្ធកីឡាជាតិនៅឆ្នាំ២០១២ផងដែរ។

-លោក Volodymyr Groysman អាយុ ៣៩ឆ្នាំ ជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ុយក្រែន ។ លោកត្រូវ បានសភា បោះឆ្នោតឲ្យចូលកាន់តំណែងនេះកាលពីខែមេសាឆ្នាំ២០១៦ និងជា សម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតី Petro Poroshenko ដែលឡើងកាន់ តំណែងដឹកនាំប្រទេសអ៊ុយក្រែន នៅឆ្នាំ ២០១៤។

ក្នុងចំណោមមេដឹកនាំវ័យក្មេងទាំងអស់ គឺលោកគីម ជុងអ៊ុន ទទួលបានការចាប់ អារម្មណ៍ជាងគេបំផុតនៅលើពិភពលោក ដោយសារតែ លោកគីម ជុងអ៊ុនមាន សកម្មភាព ប្រឆាំងនឹងអាមេរិកដោយ បើកចំហ និង ប្រឆាំងច្បាប់អន្តរជាតិទៀត ផង ក្នុងនោះមានការ ផលិតនិងសាកល្បង គ្រាប់បែកបរមាណូ។ មិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន បានគំរាមវាយប្រហារអាមេរិក ដោយអាវុធបរមាណូទៀត ប្រសិនបើអាមេរិកវាយប្រហារកូរ៉េខាងជើងនោះ៕ ម៉ែវ សាធី

 


ចែករំលែក៖