ព័ត៌មានទាន់ហេតុការណ៍៖

ទះស្មា១ដៃ បញ្ជាឲ្យដោះគ្រឿងអលង្កាបានតាមចិត្ត ជនរងគ្រោះភ្ញាក់ខ្លួនទាន់ ទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីកំពូលល្បិចម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពលួងលោមដាក់ថ្នាំសណ្តំនារីម្នាក់ហើយបានដោះយកគ្រឿងអលង្កកាមួយចំនួន ខណៈនាងកំពុងឈរម្នាក់ឯង​ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧​ នៅចំណុចរបងផ្សារដំបូលខៀវ​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ស្រួស ស្រីល័ក្ខ អាយុ២៦ឆ្នាំ​ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលដំបូលខៀវ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនសង្ស័យឈ្មោះទឹម​ ស្រីអូន ហៅយ៉ា​ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅខាងក្រោយពេទ្យលោកសង្ឃ​ សង្កាត់ទឹកល្អក២​ ខណ្ឌទួលគោក​ មានស្រុកកំណើតនៅសង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ។

តាមសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពលកើតហេតុ នារីរងគ្រោះបានមកឈរលេងនៅខាងលិចរបងផ្សារដំបូលខៀវ​ ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ដើរមកសួរថា មានរើសបានកញ្ចប់មាសមួយថង់អត់ ភ្លាមនោះជនរងគ្រោះក៏បានប្រាប់ថា អត់បានឃើញទេ។ ជនសង្ស័យក៏បានវៃស្មាជនរងគ្រោះមួយដៃរួចក៏និយាយលួមលោមអោយដោះគ្រឿងអលង្កកា ហើយដើរទៅបាត់ចំងាយប្រហែល១០០ម៉ែត្រទើបនារីរងគ្រោះភ្ញាក់ខ្លួន និងស្រែកឆោឡោឡើង ទើបបង្កការភ្ញាក់ផ្អើលដល់អ្នករត់ម៉ូតូឌុបនាំគ្នាចាប់ និងវាយម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ជនរងគ្រោះបានបញ្ជាក់ថា សម្ភារដែលត្រូវជនសង្ស័យដាក់ថ្នាំយកនោះមាន​ ចិញ្ចៀនមួយវង់​ កងដៃមួយឈុត​ ក្រវឹលមួយគូ​ ខ្សែកមួយខ្សែ។ តែត្រូវបានយកមកវិញ ក្រោយពីចាប់ជនសង្ស័យបាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖