ភ្នំពេញ៖ ស្ត្រីកំពូលល្បិចម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពលួងលោមដាក់ថ្នាំសណ្តំនារីម្នាក់ហើយបានដោះយកគ្រឿងអលង្កកាមួយចំនួន ខណៈនាងកំពុងឈរម្នាក់ឯង កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចរបងផ្សារដំបូលខៀវ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ស្រួស ស្រីល័ក្ខ អាយុ២៦ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលដំបូលខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនសង្ស័យឈ្មោះទឹម ស្រីអូន ហៅយ៉ា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខាងក្រោយពេទ្យលោកសង្ឃ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក មានស្រុកកំណើតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពលកើតហេតុ នារីរងគ្រោះបានមកឈរលេងនៅខាងលិចរបងផ្សារដំបូលខៀវ ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ដើរមកសួរថា មានរើសបានកញ្ចប់មាសមួយថង់អត់ ភ្លាមនោះជនរងគ្រោះក៏បានប្រាប់ថា អត់បានឃើញទេ។ ជនសង្ស័យក៏បានវៃស្មាជនរងគ្រោះមួយដៃរួចក៏និយាយលួមលោមអោយដោះគ្រឿងអលង្កកា ហើយដើរទៅបាត់ចំងាយប្រហែល១០០ម៉ែត្រទើបនារីរងគ្រោះភ្ញាក់ខ្លួន និងស្រែកឆោឡោឡើង ទើបបង្កការភ្ញាក់ផ្អើលដល់អ្នករត់ម៉ូតូឌុបនាំគ្នាចាប់ និងវាយម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ជនរងគ្រោះបានបញ្ជាក់ថា សម្ភារដែលត្រូវជនសង្ស័យដាក់ថ្នាំយកនោះមាន ចិញ្ចៀនមួយវង់ កងដៃមួយឈុត ក្រវឹលមួយគូ ខ្សែកមួយខ្សែ។ តែត្រូវបានយកមកវិញ ក្រោយពីចាប់ជនសង្ស័យបាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ