ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិរុស្ស៊ី២នាក់ត្រូវនគរបាលចាប់ខ្លួនជាមួយនឹងគ្រឿងញៀនកញ្ឆាក្រៀមជាង២គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯកស៊ុន សុផាត ស្នងការ​រងទទួល​ផែនប្រឆាំងបទល្មើស​បានឲ្យដឹង​ថា៖ នៅ​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧​ វេលាម៉ោង៩,៣០នាទី នគរបាលប្រឆាំងគ្រឿងញៀន​ខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិរុស្ស៊ីចំនួន២នាក់ ពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀននៅក្នុងលំនៅឋាន ព្រមទាំងចាប់យក​បានថ្នាំ​ញៀនកញ្ឆាក្រៀមទម្ងន់២,១គីឡូក្រាម ជញ្ជីងសម្រាប់ថ្លឹង​គ្រឿងញៀន២ និងបំពង់សម្រាប់ជក់ថ្នាំ​ញៀន១។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១,ឈ្មោះKoldincev Boris ភេទប្រុស ឆ្នាំកំណើត ១៩៧៥ មុខរបរមិនច្បាស់លាស់ ស្នាក់នៅផ្ទះ​ជួល ភូមិ៥​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ និង ២,ឈ្មោះPetrikee Diana ភេទស្រីឆ្នាំកំណើត១៩៨៧ ស្នាក់នៅផ្ទះ​ជួលជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងកម្លាំង​ជំនាញបានកសាងសំណុំរឿងតាមនីតិវិធី​បញ្ជូនទៅ​សាលាដំបូង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖