ព័ត៌មានទាន់ហេតុការណ៍៖

មូលហេតុមិនបង្រ្កាបឈ្មួញឈើឈ្មោះ ចែពៅ និងឈ្មោះ ចែភ័ក្រ នៅស្រុកភ្នំក្រវាញ គឺជាឆ្នាំបាយមន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាច

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ និងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានឲ្យដឹងថា សព្វថ្ងៃគេសង្កេតឃើញការកាប់ច្រៀក និងដឹកជញ្ជូនឈើគ្រប់ប្រភេទខុសច្បាប់ ស្តីពីរដ្ឋបាលព្រៃឈើ កក្រើកខ្លាំងមែនទែន ដែលអ្នកជំនួញឈើស្ទើរ៧០ភាគរយ នៃប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ប៉ុន្តែក្នុងនោះ គេផ្ដោតលើឈើប្រភេទប្រណីតធ្នង់ជាធំ ពិសេសជាងនេះ គេសង្កេតឃើញឈ្មួញល្បីឈ្មោះជាងគេមាន ០២នាក់ឈ្មោះ ចែពៅ និងចែភ័ក្រ ហើយគ្មានការបង្រ្កាបទាល់តែសោះ ដែលគេសង្ស័យមិនបង្រ្កាបឈ្មួញឈើប្រភេទប្រណីតធ្នង់ឈ្មោះ ចែភ័ក្រ និងឈ្មោះ ចែពៅ ខាងលើ ព្រោះជាឆ្នាំងបាយឆ្នាំងសម្លររបស់មន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាច ។

ប្រភពរាយការណ៍ខាងលើបន្តថា ឈ្មួញឈើប្រភេទប្រណីតធ្នង់ឈ្មោះ ចែភ័ក្រ មានទីលំភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ (ល្បីយូយាហើយ) រីឯឈ្មោះ ចែពៅ មានទីលំភូមិទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ(ថ្មីថ្មោងដែរទេ) តែទ្រង់ទ្រាយធំ ហើយឈ្មួញឈើប្រភេទប្រណីតធ្នង់ស្រីៗធំជាងគេទាំងពីរនាក់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ខាងលើនេះ ពួកគាត់មានកូនដៃ អ្នករទេះក្របីចូលទៅអារច្រៀក ឬទិញនៅក្នុងព្រៃ ក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ រួចដឹកជញ្ជូនបរចុុះឆ្លងកាត់តាមចំនួនក្សាំក្រនម ពាមប្រក មកទំលាក់ចុះពីរទេះក្របីលើកឡើងដាក់លើរថយន្តសាំយ៉ុង នៅក្បែៗ គុម្ពោធព្រៃក្បែរភូមិនៅពេលព្រលប់ៗ និងមួយបែបទៀត គេដឹកជញ្ជូនតាមរយៈម៉ូតូជាទ្រង់ទ្រាយធំ យកមកទំលាក់ដាក់នៅផ្ទះ រួចទើបលើកឡើងរថយន្តម៉ាក សាំយ៉ុង ឬនីសាន់ដូចគ្នា លុះយប់ស្ងាត់ ឬមានការបើកភ្លើងខៀវពីមន្រ្តីជំនាញទើបបន្តឆ្ពោះទៅឯរាជធានីភ្នំពេញ ។

ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា ពាក់ព័ន្ធនឹងមុខរបរជំនួញឈើខុសច្បាប់ ស្តីពីរដ្ឋបាលព្រៃឈើនៅស្រុកភ្នំក្រវាញមួយនេះ គេសង្កេតឃើញកើតឡើងយ៉ាងគគ្រឹកគគ្រេងនាពេលថ្មីៗនេះ ហើយនេះគេច្បិចយកតែឈ្មួញល្បីល្បាញប៉ុណ្ណោះ ដែលគ្មានបង្រ្កាបនោះ ហើយការដែលមិនបង្រ្កាបឈ្មួញឈើប្រភេទប្រណីតធ្នង់ស្រីៗល្បីៗឈ្មោះ ត្រូវបានគេសង្ស័យថា ជាឆ្នាំងបាយ ឆ្នាំងសម្ល របស់មន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាច ព្រោះគេសង្កេតឃើញលោក នាយសង្កាតរដ្ឋបាលព្រៃឈើលាច ទាំងយប់ទាំងថ្ងៃ គាត់បើករថយន្តប្រដេញតាមសម្របសម្រួលជាមួយក្រុមឈ្មួញ តូចសុីតាមតូច ធំសុីតាមធំ ហើយរថយន្តម៉ាក សាំយ៉ុង ឬនីសាន់ របស់ឈ្មួញខាងលើ ឮថាបង់ឲ្យគាត់ក្នុងមួយរថយន្តក្នុងចន្លោះពី ៥មឺុនរៀលទៅ ៨មឺុនរៀល ពុំដូច្នេះនោះ មិនអាចគេចពីកណ្តាប់ដៃគាត់បាននោះឡើយ។

ទោះបីប្រភពរាយការណ៍ខាងលើលើកឡើងបែបនេះក្តី អ្នកសារព័ត៌មាន មិនអាចស្វែងរកសុំការពន្យល់ពីឈ្មោះ ចែភ័ក្រ និងឈ្មោះ ចែពៅ បាននោះទេ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែនៅពេលវេលាដដែលនោះដែរ លោក ពាក្យ នោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាច បានឲ្យដឹងតាមទូរស័ព្ទខ្លះៗថា បញ្ហាហ្នឹងលោកទើបនឹងមកថ្មីខ្វះកម្លាំងកិច្ចសហការមិនសូវស្គាល់ភូមិសាស្រ្ត ហើយចំពោះប្រជាពលរដ្ឋដឹកឈើតូចតាចសំរាប់បំរើសេចក្តីត្រូវការដូចជាធ្វើផ្ទះសម្បែង ក៏មានផលលំបាកក្នុងការបង្រ្កាបនោះដែរ ប៉ុន្តែលោកបានធ្វើកិច្ចសន្យាលាយល័ក្ខណ៍អក្សរជារើយផងនោះដែរ ចំណែកពាក់ព័ន្ធនឹងលុយថ្នូរនឹងការមិនបង្រ្កាបដូចបានលើកឡើងនោះ លោកមិនដឹងនោះទេ ៕ ប៉ឹម ពិន


ចែករំលែក៖