ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកំលាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ សរុបចំនួន០៦នាក់ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំនុចភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖ ១-ឈ្មោះ អ៊ុន សំអឿន ហៅទូច ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត ភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ស្រុកដំណាក់ចង្អើរ ខេត្តកែប បច្ចុប្បន្នរស់នៅ ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ២-ឈ្មោះ ចក លី ហៅម៉ៅ ជនជាតិ ខ្មែរអុីស្លាម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ម្សៅសថ្លាចំនួន០២កញ្ចប់ មានទម្ងន់ថ្លឹងទាំងសម្បក០,១២ក្រាម, ដាវសាម៉ូរ៉ៃ០១ដើម និងទូរស័ព្ទដៃ០២គ្រឿង ។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យកំពុងបន្តនីតិវិធីនៅអាវុធហត្ថខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ