ខេត្តកណ្តាល៖ ស្ទាវម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួងលោម ចាប់ឱបថើបបណ្តាលឲ្យនារីរងគ្រោះមានចំណង់ផ្លូវភេទ ហើយយល់ព្រមរួមភេទជាមួយគ្នារហូតបានសម្រេចម្តង ។ ប៉ុន្តែខណៈនោះ ត្រូវគេមកទាន់ធ្វើឲ្យនារីរងគ្រោះភ័យរត់ទៅរកម្តាយឲ្យជួយ ។
ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២២និង៣០នាទី ចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ រិន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ជនរងគ្រោះឈ្មោះ អ. ស.ភ. ភេទស្រីអាយុ១២ឆ្នាំ ។
សមត្ថកិច្ចឲ្យដឹងថា កន្លងមកជនរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងជាគូសង្សារនឹងគ្នា លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់មិនចាំស្លាកលេខ ចេញពីផ្ទះមកកន្លែងរោងការមួយកន្លែងនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីមកមើលគេរាំលេង ពេលនោះជនរងគ្រោះដែលនៅស៊ីឈ្នួលលាងចានឲ្យគេនោះ បានតេទូរស័ព្ទអោយជនសង្ស័យមកយកសាច់ក្លែមនៅក្បែររោងការ រួចហើយជនសង្ស័យក៏ឃាត់ជនរងគ្រោះអោយនៅនិយាយគ្នាលេងសិនកុំអាលទៅវិញអី ។
ក្រោយមកជនសង្ស័យឃើញឱកាសស្ងាត់ល្អ ក៏បានឱបថើបជនរងគ្រោះ ធ្វើអោយជនរងគ្រោះមានចំណង់ផ្លូវភេទ ហើយក៏ព្រមព្រៀងរួមភេទបានសម្រេចម្តង ។
ក្រោយពីរួមភេទហើយ ស្រាប់តែ មានឈ្មោះ ណីត ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ លី ភេទប្រុស អាយុ២១ឆ្នាំ បានមកឃើញ ពេលនោះជនរងគ្រោះភ័យបានរត់មកជួបម្តាយនៅរោងការ បន្ទាប់មកម្តាយជនរងគ្រោះបាននាំជនរងគ្រោះមកប៉ុស្តិ៍ឈើទាល ហើយកំលាំងប៉ុស្តិ៍ឈើទាល បានចុះទៅឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ ដោយទីតាំងកើតហេតុស្ថិតនៅក្នុងឃុំកំពង់ស្វាយ កំលាំងប៉ុស្តិ៍ឈើទាល បានបញ្ជូនករណីនេះ ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ រួចក៏បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ ៖ ករណីនេះអាណាព្យាបាលជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ៕