ប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានមកចូលរួមដង្ហែរបក្សយ៉ាងគគ្រឹកគគ្រេង រីឯបងប្អូន លោកយាយ លោកតាមួយចំនួនដែលមិនបានមក ក៏បានអបអរសាទរសប្បាយរីករាយដោយទឹកមុខស្រស់ថ្លា នៅ តាមផ្ទះ ទីប្រជុំជន និងតាមផ្លូវ ដែល បានបង្ហាញច្បាស់អំពីភាពជោគជ័យជាមួយនឹង ទំនុកចិត្តយ៉ាង ខ្លាំងបំផុត!
បងប្អូនប្រជាពលរដ្ឋបានឃើញច្បាស់ហើយ ការគោរពស្រឡាញ់ បក្សប្រជាជនយើងគឺមានពីគ្រប់ ស្រទាប់វណ្ណះ! នេះដោយសារបក្សយើងជាបក្សរបស់ប្រជាជនពិតៗ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន និង នៅជាមួយប្រជាជនគ្រប់ពេលទាំងពេលក្រលំបាក ទាំងពេលសប្បាយរីករាយ។ បក្សប្រជាជន ដឹកនាំគ្រប់គ្រងប្រទេស គឺបក្សតូចៗទាំងអស់ក៏មានក្តីសុខដូចគ្នា ព្រោះយើងស្រឡាញ់សន្តិភាព!
អរគុណ បងប្អូនជនរួមជាតិទាំងអស់គ្នា!
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ