ភ្នំពេញ៖ ម៉ូតូមួយគ្រឿង ម៉ាកឌ្រីម សង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ត្រូវចោរលួចទៅបាត់ ខណៈម្ចាស់ចូលទៅទិញម្ហូបនៅក្នុងផ្សារក្នុងភូមិ ។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩ នៅចំណុចផ្សារក្នុងភូមិទួលសំបូរ ឋិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពីប្តីម្ចាស់ម៉ូតូបានឲ្យដឹងថា ប្រពន្ធគាត់ឈ្មោះ ជាសៀកលីមស្នាក់នៅភូមិ សំបួសង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានជិះទៅទិញម្ហូបនៅទីនោះ ហើយទុកម៉ូតូចតចោលនៅក្បែរផ្សារមួយភ្លែត ពេលទិញម្ហូបបានចេញមកវិញស្រាប់តែបាត់ម៉ូតូ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នក់លក់ក្នុងផ្សារជួយដើររក តែរកមិនឃើញ ទើបស្រ្តីរងគ្រោះបានត្រឹមទៅដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃវែង ។
ប្រជាពលរដ្ឋម្នាក់ដែលនៅក្បែផ្សារនោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ផ្សារមួយនេះមិនមានអ្នកណាបង្កើតនោះទេ ហើយក៏គ្មានកន្លែងផ្ញើម៉ូតូអ្វីដែរ អ្នកស្រុកនៅទីនោះហៅថា ផ្សារក្រមួន ឲ្យតែដល់មោ៉ង១០ ឬ១១ព្រឹក ស្ងាត់អស់ហើយ ដូច្នេះម៉ូតូច្រើនគ្រឿងហើយ ដែលបាត់នៅទីនេះ គឺមិនដែលរកឃើញទេ បានត្រឹមដាក់ពាក្សបណ្តឹងប៉ុណ្ណោះ។
តែទោះជាយ៉ាងណាមេប៉ុស្តិ៍សង្កាត់រដ្ឋបាលព្រៃវែង លោកអនុសេនីយ៍ឯក ម៉ាក់ គុន្ធា ត្រូវតែស្រាវជ្រាវរកឲ្យឃើញក្រុមចោរទាំងនោះថា តើចេញមកពីប្រភពណា ។ ទោះជាយ៉ាងណា ម្ចាស់ម៉ូតូគ្មានសង្ឃឹមថា រកឃើញម៉ូតូគាត់វិញឡើយ៕ ឡូ សំអាត