ព័ត៌មានទាន់ហេតុការណ៍៖

“យុវជនរងការវាយដំទាត់ធាក់ ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ សម្រេចដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ”

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ យុវជនដែលរងការវាយដំទាត់ ធាត់ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិជាច្រើននាក់ក្នុងពេលកំពុង ហែក្បួនឃោសនានៅម្តុំស្ទឹងមានជ័យបាន និងកំពុងដាក់ពាក្យបណ្តឹងប្តឹងក្រុមអ្នក គាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដែលបាន វាយទាត់ធាត់លើរូបគាត់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ យុវជនដែលរង គ្រោះដោយសារក្រុមអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិមានឈ្មោះ សេក សាម៉ុន អាយុ២៧ឆ្នាំ មុខរបរបើកគ្រឿងចក្រ មាន ទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិជាច្រើននាក់បាននាំគ្នាព្រួត វាយយុវជនម្នាក់យ៉ាងដំណំនៅទីសាធារណៈ តាមដងផ្លូវព្រះមុនីរ៉េត ខណៈកំពុងហែក្បួន ឃោសនារកសំឡេងឆ្នោត នៅវេលាម៉ោង ប្រមាណ៥ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៧ នៅម្តុំស្ទឹងមានជ័យ រាជធានី ភ្នំពេញ។ សកម្មភាពវីដេអូដែលបង្ហោះ ពេញហ្វេសប៊ុកបានបង្ហាញឲ្យឃើញថា ក្រុមយុវជនគណបក្សសង្គ្រោះជាតិបាន វាយ និងលោតទាត់ធាក់លើយុវជនរង គ្រោះខាងលើក្នុងឯកសណ្ឋានស៊ីវិល ខណៈ កំពុងធ្វើដំណើរទៅផ្ទះ។

យោងតាមពាក្យបណ្តឹងរបស់ជនរង គ្រោះបានឲ្យដឹងថា “កាលពីវេលាម៉ោង ប្រហែល៥និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ខ្ញុំបាទបានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ បិតស្គុត ពណ៌ខៀវ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម 1Q-4192 មកពីលេងផ្ទះបងនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ តែម្នាក់ឯង ទៅផ្ទះនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមាន ជ័យ ពេលដែលជិះមកដល់ផ្លូវមុនីរ៉េត ខ្ញុំក៏ បត់ចូលទៅផ្លូវកែងចាក់សំរាម ភូមិដំណាក់ ធំ សង្កាត់ស្ទឹងមានជ័យ ឃើញមានគណ បក្សសង្គ្រោះជាតិហែក្បួនឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឈប់ នៅផ្លូវនោះ ខ្ញុំក៏ជិះម៉ូតូឆ្លងកាត់ទៅផ្ទះ ស្រាប់តែមានសមាជិករបស់គណបក្ស សង្គ្រោះជាតិម្នាក់ដែលកំពុងឈថតរូប បានយកកូនសោមួយចង្កោមមកគប់លើខ្ញុំ ក្បែរត្រូវក្បាល ហើយខ្ញុំក៏ឈប់ម៉ូតូចុះទៅ បម្រុងនឹងសួរនាំ ស្រាប់តែម្នាក់ដែលគប់ខ្ញុំ នោះជេរម្រ៉ាយខ្ញុំ បន្ទាប់មកក៏ត្រូវបានសមា ជិករបស់គណបក្សសង្គ្រោះជាតិមានគ្នា ប្រហែលជាជាង១០នាក់បាននាំគ្នាស្ទុះមក វាយខ្ញុំបណ្តាលឲ្យរបួសជាំហើមភ្នែកខាង ឆ្វេង ក្បាលជាំច្រើនកន្លែងទៀត បណ្តាល ឲ្យឈឺពេញក្បាល និងនាំគ្នាព្រួតវាយទាត់ ធាក់ខ្ញុំជាច្រើនកន្លែងពេញខ្លួនប្រាណ ពេល នោះក៏មានមនុស្សប្រុសម្នាក់មិនស្គាល់ ឈ្មោះ ធ្លាប់ស្គាល់តែមុខ អាយុប្រហែល ជាង៤០ឆ្នាំ ផ្ទះនៅក្បែរនោះ និងមាន មនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះជាអ្នកលក់ ស្រាបៀរនៅក្នុងហាងរិទ្ធ វិទូ បាននាំគ្នា មកឃាត់មិនឲ្យពួកសកម្មជនរបស់គណ បក្សសង្គ្រោះជាតិវាយខ្ញុំបន្តទៀត ហើយក៏ រំដោះឲ្យខ្ញុំជិះម៉ូតូទៅផ្ទះតែម្តង”៕ តាឡឹម


ចែករំលែក៖