ព័ត៌មានទាន់ហេតុការណ៍៖

Asus ZenScreen ជាម៉ូនីទ័រចល័តដោតរន្ធ USB-C មានរូបរាងគួរឲ្យទាក់ទាញ

ចែករំលែក៖

ប្រាំបីខែក្រោយ បន្ទាប់ពីបានប្រកាសនៅ IFA ក្រុមហ៊ុន Asus គឺជាទីបំផុតត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមដាក់លក់ម៉ូនីទ័រ USB-C ចល័តរបស់ខ្លួនដែលធ្លាប់បានបង្ហាញពីភាពអស្ចារ្យរបស់វាដែលមានរាងស្ដើង អេក្រង់ធំ និង ងាយស្រួលយកតាមខ្លួនពីព្រោះវាមានទំងន់ស្រាល។

Asus ZenScreen MB16AC នេះមានទំហំអេក្រង់15.6 អុីញ full HD និងមានកំរាស់ 8mm ភ្ជាប់មកជាមួយនឹងសំបកក្របខាងក្រៅដែលអាចបត់ដើម្បីទប់បញ្ឈរអេក្រង់ឡើងបាន ហើយអាចដោះសំបកចេញបាន និង បញ្ឈរអេក្រង់បានដោយគ្រាន់យកប៊ុិចដោតនៅរន្ធខាងក្រោមផ្នែកខាងស្ដាំ ជិតប៊ូតុងបិទបើក។ វាមានភាពងាយស្រួលនិងជួយសំរួលដល់ការងាររបស់អ្នកប្រើប្រាស់ screen ប្រភេទនេះ វាជំរើសមួយដ៏ល្អដែលជ្រើសរើសយក ZenScreen មកជួយសំរួលរាល់ការងារទាំងឡាយដែលទាក់ទងទៅនឹងការងារបច្ចេកវិទ្យា ៕ ហេង លក្ខិណា


ចែករំលែក៖