ព័ត៌មានទាន់ហេតុការណ៍៖

Facebook ផ្លូវការរបស់សម្តេចតេជោដូររូបផ្ទាំង (Banner)ខាងក្រោយពីរូបវិមានសន្តិភាព មកជារូបគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដូររូបផ្ទាំង (Banner)ខាងក្រោយពីរូបវិមានសន្តិភាព មកជារូបគណបក្សប្រជាជនកម្ពុជា ។

សម្តេចតេជោបានថ្លែងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែឧសភាថា៖ «ជនរួមជាតិ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាទាំងអស់ជាទីស្រឡាញ់!

មុននេះបន្តិច ខ្ញុំបានដូររូបផ្ទាំង (Banner) ខាងក្រោយពីរូបវិមានសន្តិភាព មកជារូបគណបក្សប្រជាជន កម្ពុជា។ នេះជា Facebook ផ្លូវការរបស់ខ្ញុំតែមួយគត់។

សូមបងប្អូនទៅបោះឆ្នោតអោយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាជនអោយបាន គ្រប់ៗគ្នា នៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ។ ទន្ទឹមនឹងនេះ គឺសូមបងប្អូនប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ សក្តានុពលនៃបេក្ខជនគណបក្សប្រជាជន និងគណបក្សដទៃអោយបានហ្មត់ចត់បំផុត។ ព្រោះគណបក្ស ប្រជាជនគឺនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដល់ប្រទេសជាតិទាំងមូល» ៕


ចែករំលែក៖