ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាកាច់កញ្ចក់រថយន្តពេលយប់ត្រូវចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាកាច់កញ្ចក់រថយន្តនិងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេល យប់ត្រូវបានកម្លាំងសន្តិសុខបុរីពិភពថ្មីធ្វើការចាប់ខ្លួនបាន ខណៈពេលដែល ជននោះចូលទៅធ្វើសកម្មភាព នៅក្នុងបុរីខាងលើបន្ទាប់មកសន្តិសុខបាននាំ យកជននោះទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅដើម្បធ្វើការសាកសួរនិកសាងសំណុំរឿងចាត់កាតាមច្បាប់។

ហេតុការណ៏នោះបានកើតឡើហកាលពីវេលាម៉ោ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅ ក្នុងភូមិត្រពាំងថ្លេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើនោះឈ្មោះ អ៊ុំ ម៉ៅ២១ឆ្នាំ ស្នាក់នៅម្ដុំមាត់ទន្លេ ក្នុងខណ្ឌដូនពេញ និងមានស្រុកកំណើតនៅក្នុងភូមិអំពិល ឃុំប្រាសាទ ស្រុកកំពុងត្របែក ខេត្តព្រៃវែង។ក្រោយពេលចាប់ខ្លួនម្រុមសន្តិសុខ បានដកហូតបានកាបូប មួយដែលនៅក្នុងនោះមានដែកកាប់ ទួនណាវីស កន្រ្តៃកតាត់ក្រចក ដែលជាឧបករណ៏សម្រាប់ធ្វើសកម្មភាព និងកញ្ចក់រថយន្តឡិចស៊ីសដែលធ្វើសកម្មភាពលួចកាច់បាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហើតុជនសង្ស័យខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្តេបពណ៏សលាយខ្នៅ ពាក់ស្លាកលេខ ផ.7172 ភព1ចូលទៅក្នុងបុរីពិភពថ្មី បន្ទាប់មកបានធ្វើសកម្មភាពកាច់យក កញ្ចក់រថយន្តម៉ាកឡិចស៊ីស៤៧០មួយគ្រឿង ដែលម្ចាស់គេចតនៅមុខផ្ទះ។ខណៈ នោះត្រូវបានក្រុមសន្តិសុខប្រទះឃើញក៏បានធ្វើការចាប់ខ្លួនបាន ហើយរហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ទើបនាំយកទៅប្រគល់ឲ្យនគរបានប៉ុស្ដិ៍ចោមចៅដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖